ខ្មែរណូត

ស្វែងរក

  • PR

    Royal Enfield Classic 500 – ម៉ូតូដែលមានការចនាមិនបែប Timeless Design និងផ្ដល់ទំនុកចិត្តខ្ពស់ក្នុងការបើកបរ

    BY Liny Chan May 26, 2021
    Royal Enfield Classic 500  – ម៉ូតូដែលមានការចនាមិនបែប Timeless Design និងផ្ដល់ទំនុកចិត្តខ្ពស់ក្នុងការបើកបរ

    Royal Enfield ‘Classic 500’ ត្រូវបានដាក់ឱ្យដំណើរការក្នុងរយៈពេលជាងមួយទសវត្សរ៍មុន ពោលគឺនៅឆ្នាំ ២០០៨។ ចាប់តាំងពីពេលនោះមកម៉ូតូស៊ីឡាំង hallmark UCE 500cc របស់ក្រុមហ៊ុនបានឆ្លុះបញ្ចាំងពីអត្ថន័យនៃទំនៀមទម្លាប់របស់ Royal Enfield ដែលបានផលិតចេញជា សម្លេងប្លែកមិនដូចម៉ូតូផ្សេងៗ ដែលបង្ហាញចេញតាមរយៈអ្នកបើកបរនៅពេលប្រណាំង។ ម៉ូតូ 500cc នេះគឺជាការកំលាំងជម្រុញចិត្តដែលបង្កើតអោយមានមូ៉ឌែល Classic 350cc ដែលយើងនឹងបានស្គាល់ ហើយនិងឃើញនៅពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជាហើយម៉ូឌែលនេះពិតជាមានសារះសំខាន់ណាស់សម្រាប់ភាពជោគជ័យរបស់ Royal Enfield នៅទូទាំងពិភពលោកផងដែរ។

    ជាក់ស្ដែង Classic 350cc បានប្រមូលនូវភាពជោគជ័យសម្រាប់ Royal Enfield នៅទូទាំងទីផ្សារអន្តរជាតិជាច្រើនរួចមកហើយជាមួយនឹងការរចនាម៉ូដបែបឡូយ ទាន់សម័យ និងបទពិសោធក្នុងការជិះ។ ការរចនាបែប old-school និងក្រោយសង្គ្រាមលោកបានបង្កើតឡើងនៅជុំវិញម៉ាស៊ីនដែលអ្នកអាចទុកចិត្តបាន។ នោះ គឺជា Classic ម៉ាស៊ីនដែលផ្តល់នូវភាពរីករាយនៃការជិះម៉ូតូ និងអាចទុកចិត្តបានក្នុងការជិះលើគ្រប់ស្ថានភាពផ្លូវ។ នៅក្នុងម៉ាស៊ីននោះ ត្រូវបានរួមបញ្ចូលគ្នាបង្កើតបានជាម៉ាស៊ីនដ៏អស្ចារ្យមួយ ដោយបែបប្រពៃណីនៃអតីតកាលជាមួយបច្ចេកវិទ្យាទំនើបតែស៊ីគ្នាបំផុត។ មើលមិនចេះស៊ាំភ្នែក និងទាក់ទាញខ្លាំង Classic 350 នេះបំពាក់ដោយក្បាលចង្កៀង មូល halogen ទ្រនិច និងកុងទ័របង្ហាញសញ្ញារាងមូល កាំបន្ទះ (spoke wheels) គម្របសន្ទបកង់វែង និងតួខាងមុខធ្វើពីលោហធាតុ។

    Classic គឺជាម៉ូតូដែលមានផាសុកភាពបំផុត។ ឈ្នាន់ខាងមុខ, ដៃម៉ូតូរាងទាញបញ្ឈរ និងកម្ពស់កៅអីទាប បង្កើតបានជារូបរាងត្រីកោណ ដែលធ្វើឱ្យការជិះប្រកបដោយផាសុកភាព សក្តិសមសម្រាប់អ្នកជិះគ្រប់គ្នាមិនគិតលើមាឌ និងកម្ពស់ឡើយ។ ជាងនេះទៅទៀតម៉ូតូនេះត្រូវបានគេបំពាក់កែបសម្រាប់អ្នកជិះខាងក្រោយផងដែរ ចំណែកឯកញ្ចក់មិនត្រូវបានរចនាថ្មីឡើយ។
    បើនិយាយពីកម្លាំងវិញ Classic ផ្តល់នូវកម្លាំងបង្វិលទាបនៅ RPM ខ្ពស់សម្រាប់ថាមពលទាញអតិបរិមាពីបដិវត្តទាបធ្វើឱ្យឡើងភ្នំ ឬ ធ្វើដំណើរប្រចាំថ្ងៃរបស់អ្នកដំណើរការដោយរលូនមើលទៅគ្មានការប្រឹងបញ្ចេញកម្លាំង នោះទេ។ សូមកុំភ្លេចមកមើលផ្ទាល់ក៏ដូចជាសាកសួរព័ត៌មានលំអិតអំពីម៉ូតូ Royal Enfield នៅអគារតាំងបង្ហាញដែលមានអាស័យដ្ឋាននៅ https://bit.ly/2Te6h0p.

    Share This Post:
    MPO4D jitutoto mpo4d Mpoplay