ព័ត៌មានជាតិ
វត្តសារាវ័នតេជោ បញ្ជាក់ថា ព្រះសង្ឃ សិស្ស-និស្សិត តាជី-យាយជី សរុបចំនួន ៣៥១អង្គ/នាក់ ដែលធ្វើតេស្តសំណាក គឺមានវិជ្ជមានតែ ៣២អង្គ/នាក់ ប៉ុណ្ណោះ ក្រៅពីនេះមិនមានឆ្លងបន្តទេ
BY Khmernote Media
May 26, 2021
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ វត្តសារាវ័នតេជោ បានឲ្យដឹងថា សូមប្រគេនដំណឹង និងជូនដំណឹងដល់ព្រះករុណាគ្រប់ព្រះអង្គ ព្រមទាំងញាតិញោមពុទ្ធបរិសទ្ធនៅក្នុង និងក្រៅប្រទេស សូមកុំមានការយល់ច្រឡំ ឬមានព័ត៌មានដែលមិនច្បាស់លាស់ពីស្ថានភាព វត្តសារាវ័នតេជោ ក្នុងពេលបច្ចុប្បន្នដែលកំពង់តែមានកាឆ្លងជំងឺកូវីដ-១៩ ខ្ញុំព្រះករុណាអាត្មាភាពសូមបញ្ជាក់ថា ព្រះសង្ឃ សិស្ស-និស្សិត តាជី-យាយជី សរុបមានចំនួន ៣៥១អង្គ/នាក់ ក្នុងការពិនិត្យសំណាកទាំងអស់បានរកឃេីញអ្នកវិជ្ជមានចំនួន ៣២អង្គ/នាក់ ព្រះសង្ឃមានចំនួន ១៧អង្គ សិស្ស-និស្សិតមានចំនួន ១១នាក់ យាយជីមានចំនួន ៤នាក់អ្នកមានវិជ្ជមានទាំងអស់ បានយកទៅព្យាបាលអស់ហេីយ។ ចំណែកស្ថានភាពក្នុងវត្តវិញ មិនមានការឆ្លងបន្តទៀតទេនៅពេលនេះ។ សូមជ្រាបជាព័ត៌មាន សូមអរគុណ។


