រថយន្ត

ក្រុមហ៊ុន TESLA នៅកម្ពុជា មិនទាន់ចុះបញ្ជីពាណិជ្ជកម្ម ត្រូវបានមន្ទីរពាណិជ្ជកម្មចុះទៅណែនាំ និងអោយធ្វើលិខិតស្នើសុំការលើកស្លាកយីហោ ជាមុនសិន

BY
Khmernote Media
May 26, 2021

ក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោករបស់មហាសេដ្ឋី Elon Musk ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតឡាន TESLA ដ៏ល្បីដែលជាឡានប្រើប្រាស់ថាមពលអគ្គិសនីជំនួសការប្រើប្រាស់ប្រេងឥន្ទនៈ។ ថ្មីៗនេះដែរក៏មានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ជុំវិញការធ្វើ Show room រថយន្ត TESLA នៅកម្ពុជា ដោយគេមិនទាន់ដឹងច្បាស់ថាវិនិយោគិនមួយណា ហ៊ានទិញសិទ្ធិក្នុងការចែកចាយរថយន្ត TESLA នៅកម្ពុជានោះទេ។

ស្រាប់តែនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដឹកនាំដោយ លោក លី គង់ អនុប្រធានមន្ទីរ បានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនិងអាជ្ញាធរសង្កាត់កាកាបទី១ ចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុនដែលមានស្លាកយីហោ “TESLA” ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីណែនាំឲ្យក្រុមហ៊ុនដែលមានទីតាំងខាងលើ ធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និង ស្នើសុំការអនុញ្ញាតលើកស្លាកយីហោនៅរដ្ឋបាលរាជធានីភ្នំពេញ៕

Share This Post: