ព័ត៌មានជាតិ
ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) បានសរុប ២,៣០៦,៨២២នាក់ គិតចាប់ពីថ្ងៃទី១០ខែ កុម្ភៈ ដល់ថ្ងៃទី២៤ ខែឧសភា
BY Khmernote Media
May 26, 2021
បើយោងតាមរបបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ចំនួនអ្នកបានចាក់វ៉ាក់សាំងលើកទី១ មានចំនួន ២,៣០៦,៨២២នាក់ (ក្នុងនោះមានស្រី ១,០៧៩,៤៦៦នាក់) ហើយអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងដោយសារតែបញ្ហាសុខភាពមានចំនួន ៥០,០៧១នាក់ (ក្នុងនោះមានស្រី ២៤,៩៣៦នាក់) ចំណែកឯអ្នកដែលបានចាក់វ៉ាក់សាំងលើកទី២ហើយមានចំនួន ១,៦៩៨,៥៥១នាក់ (ក្នុងនោះមានស្រី ៧៥៤,៤៦២នាក់)៕


ប្រភព៖ ក្រសួងព័ត៌មាន