ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តព្រះសីហនុ បញ្ជាក់ថា សណ្ឋាគារ “សមុទ្រមាស” ដែលបង្កប់កាមេរ៉ាក្នុងបន្ទប់ គឺម្ចាស់សណ្ឋាគារកំពុងជាប់ពន្ធនាគារហើយ ឯសណ្ឋាគារក៏បានបិទដំណើរការតាំងពីឆ្នាំមុនមកម្ល៉េះ

    BY Khmernote Media May 26, 2021
    ស្នងការខេត្តព្រះសីហនុ បញ្ជាក់ថា សណ្ឋាគារ “សមុទ្រមាស” ដែលបង្កប់កាមេរ៉ាក្នុងបន្ទប់ គឺម្ចាស់សណ្ឋាគារកំពុងជាប់ពន្ធនាគារហើយ ឯសណ្ឋាគារក៏បានបិទដំណើរការតាំងពីឆ្នាំមុនមកម្ល៉េះ

    កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយអ្នកនាងដេនីក្វាន់ បានប្រតិកម្មជាមួយនឹងសណ្ឋាគារ សមុទ្រមាស ដោយបានបង្កប់កាមេរ៉ានៅក្នុងបន្ទប់គេង ហើយគាត់បានគេងមួយយប់រួចហើយ។ ហេតុការណ៍នេះកើតឡើងតាំងពីខែ តុលា ឆ្នាំ ២០២០មកម្លេះ ហើយអ្នកនាងក៏បានប្រាប់ពីមូលហេតុទើបមកបង្ហោះពេលនេះ ដោយសារតែមិនមានដំណោះស្រាយល្អជាមួយនឹងម្ចាស់សណ្ឋាគារមួយនេះ។

    ជុំវិញករណីនេះ ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា ម្ចាស់សណ្ឋាគារ សមុទ្រមាស គឺអ្នកស្រី ជា ណារី ជាពលរដ្ឋខ្មែររស់នៅក្នុងស្រុកខ្មែរ ត្រូវបានតុលាការកាត់ទោសពីបទរំលោភសិទ្ធិឯកជនដោយជាប់ពន្ធនាគាររយៈពេល១ឆ្នាំ តាំងពីខែតុលា ឆ្នាំ២០២០មកម្ល៉េះ ចំណែកឯសណ្ឋាគារ សមុទ្រមាស នោះក៏ត្រូវបានសមត្ថកិច្ចធ្វើការបិទដំណើរការតាំងពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០មកផងដែរ។

    ឯកឧត្តម ជួន ណារិន្ទ បានបន្តទៀតថា តួនាទីរបស់ស្នងការនគរបាលយុត្តិធម៌ គឺបានបំពេញរួចរាល់ចប់ហើយតាំងពីពេលកើតហេតុមកម្ល៉េះ ដូច្នេះប្រសិនបើភាគីណាមួយមិនសុខចិត្ត គឺជាសិទ្ធរបស់គាត់ គាត់អាចដាក់ពាក្យបណ្តឹងទៅតុលាការបន្ត។


    Share This Post: