ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ ទឹកគួចយកទៅបាត់រកមិនឃើញសោះអញ្ចឹង

    BY Khmernote Media August 26, 2018
    មិនដឹងយ៉ាងម៉េចយ៉ាងម៉ាទេ ទឹកគួចយកទៅបាត់រកមិនឃើញសោះអញ្ចឹង

    ខេត្តកណ្តាល៖ កាលពីវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានករណីបាត់ខ្លួនបុរសម្នាក់ ដោយត្រូវទឹកគួចទៅបាត់ ដែលហេតុការណ៍ស្ថិតនៅ ចំណុចពាមតាយូស លើផ្លូវ7NG ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    ជនរងគ្រោះមានឈ្មោះ ណន នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រពន្ធឈ្មោះ ភឿន ស្រស់ អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា។

    ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភ័ក្រ ជាច្រើននាក់ទៀត បានទៅលេងទឹក ដែលហូរកាត់ផ្លូវចំណុចពាមតាយួស ចំណុចខាងលិចក្រុមហ៊ុន 7NG ពេលនោះជនរងគ្រោះ បានរអិលជើងធ្លាក់ទៅ ក្នុងទឹកជ្រៅ ហើយទឹកក៏ហូរគួចយកទៅបាត់ ពេលនោះដោយទឹកហូរខ្លាំង ពុំមានអ្នកហ៊ានចុះទៅជួយទេ រហូតដល់ពេលនេះសមត្ថកិច្ច និងក្រុមគ្រួសារ កំពុងរាវរកតែមិនទាន់ឃើញទេ៕

    អត្ថបទ៖ ដេត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay