ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តៃកុងរថយន្តក្រុងមួយនៅចិន ច្នៃរថយន្តរបស់ខ្លួនទៅជាកន្លែងស្វែងរកគូរស្នេហ៍ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង (មានវីដេអូ)

    BY Khmernote Media August 27, 2018
    តៃកុងរថយន្តក្រុងមួយនៅចិន ច្នៃរថយន្តរបស់ខ្លួនទៅជាកន្លែងស្វែងរកគូរស្នេហ៍ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង (មានវីដេអូ)

    នៅក្នុងប្រទេសចិនមានវិធីជាច្រើន ដែលអ្នកអាចប្រើប្រាស់សម្រាប់ស្វែងរកគូស្នេហ៍ដូចជា តាមរយៈបណ្តាញសង្គម ក្រុមហ៊ុនស្វែងរកដៃគូ កម្មវិធីក្នុងទូរស័ព្ទ តាមការផ្សព្វផ្សាយផ្សេងៗ និងការណែនាំពីមិត្តភក្តិ ឬក្រុមគ្រួសារជាដើម។ យ៉ាងណាក្តីកាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមចិនស្រាប់តែមានការចាប់អារម្មណ៍ជាពិសេសមួយចំពោះរថយន្តក្រុងមួយគ្រឿង ដែលត្រូវបានគេច្នៃទៅជាភ្នាក់ងារស្វែងរកដៃគូស្នេហាបានយ៉ាងមានប្រសិទ្ធិភាព។

    អ្នកបើរថយន្តក្រុងមួយនេះមានឈ្មោះថា​ Yun Xi ហើយជាធម្មតាគាត់បើករថយន្តក្រុងនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan។ អ្នកបើករថយន្តក្រុងរូបនេះបានប្រាប់ឲ្យដឹងថា គាត់ផ្តើមច្នៃរថយន្តក្រុងគាត់ឲ្យក្លាយទៅជាមធ្យោបាយស្វែករកគូស្នេហ៍នេះតាំងពីឆ្នាំ ២០០៨ មកម្លះ ហើយមកទល់នឹងពេលនេះមានគូស្នេហ៍ចំនួន ២៣ គូហើយ ដែលបានជួបគ្នាតាមរយៈរថយន្តក្រុងមួយនេះ។

    នៅលើរថយន្តក្រុងគេបានច្នៃឲ្យមានកន្លែង ដែលអ្នកចង់ស្វែងរកដៃគូស្នេហ៍អាចដាក់រូបថតរបស់ខ្លួន ព័ត៌មានផ្ទាល់ខ្លួន លេខទូរស័ព្ទ ឬបណ្តាញសង្គមផ្សេងៗសម្រាប់ទំនាក់ទំនងជាដើម។ ហើយអ្នកណាដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនង និងមកជួបគ្នានៅក្នុងរថយន្តក្រុងនេះបាន។ នេះជាមធ្យោបាយស្វែងរកគូស្នេហថ្មីមួយទៀត ដែលកំពុងមានការចាប់អារម្មណ៍ និងមានប្រសិទ្ធិភាពខ្ពស់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay