រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជូនដំណឹងផ្អាកទឹកស្អាតរយៈពេលខ្លី នៅសង្កាត់ចោមចៅ១ និងចោមចៅ២
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតរយៈពេលខ្លីនៅលើផ្លូវលេខ៥៧សេសេ កែងនឹងផ្លូវលេខសេសេ សង្កាត់ចោមចៅ១ និងចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ២០៖០០នាទីយប់ រហូតដល់ម៉ោង ០៤៖០០នាទីទាបភ្លឺ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា ការងារកាត់ភ្ជាប់បំពង់មេទំហំ ១០០០មម ទៅទំហំ ៦០០មម ខាងលើនេះ តម្រូវឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផ្អាកការផ្អត់ផ្គង់ទឹកមួយរយៈពេលប្រមាណជា ០៨ម៉ោង គឺចាប់ពីម៉ោង ២០៖០០នាទីយប់ រហូតដល់ម៉ោង ០៤៖០០នាទីទាបភ្លឺ និងអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករមួយរយៈពេល ក្រោយពីពេលកាត់ភ្ជាប់បំពង់មេនេះរួច។
សូមអានសារលិខិតរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លម្អិតដូចខាងក្រោម៖

ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority</a