ឆ្មក់ចូលក្លឹបកម្សាន្តចិននៅក្រុងព្រះសីហនុ ចាប់បានសុទ្ធតែគ្រឿងញៀនមិនចេះតិច
ព្រះសីហនុ ៖ វេលាម៉ោង០០ និង១៥នាទី ឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ដោយមានការអនុញ្ញាត និងសម្របសម្រួលពីលោក កៀង សន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ បញ្ជាដឹកនាំដោយឯកឧត្តម យន្ត មីន្ត អភបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត, កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានឆ្មក់ចូលក្លឹបកម្សាន្ត ខារ៉ាអូខេ ស៊ីតុងហ្វាង ឋិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់ចំនួន ៦២ នាក់ ស្រី ១៥នាក់ (ក្នុងនោះរួមមានម្ចាស់អាជីវកម្ម ១នាក់ មេការ១នាក់ អ្នកជួញដូរថ្នាំញឿនចំនួន ០១ និងភ្ញៀវមកម្សាន្តប្រើប្រាស់គ្រឿងញៀននៅក្នុងនោះចំនួន ៥៩ នាក់ ។
វត្ថុតាងចាប់យករួមមាន៖ -ម្សៅក្រាមពណ៌សថា្លសង្ស័យជាសារធាតុញៀន ចំនួន ២២ កញ្ចប់តូច និង០១កញ្ចប់ ធំ, -បន្ទះឈើ (ជ្រួញ) សម្រាប់ហិត ១៥ បន្ទះ, -កេតតាមីន ប្រភេទទឹក (ketamine) ចំនួន ០១ដប, -ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងតូច, -ម្សៅក្រាមពណសថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងធំ ។
ករណីខាងលើនេះកម្លាំងជំនាញកំពុងសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវីធីតាមផ្លូវច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ











