ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយរកឃើញថា ផ្សែងធូបគ្រោះថ្នាក់ជាងផ្សែងបារីទៀត ហើយអាចបង្កឲ្យកើតមហារីកផងដែរ

    BY Khmernote Media August 27, 2018
    ការសិក្សាមួយរកឃើញថា ផ្សែងធូបគ្រោះថ្នាក់ជាងផ្សែងបារីទៀត ហើយអាចបង្កឲ្យកើតមហារីកផងដែរ

    ការសិក្សាមួយបានរកឃើញថា ផ្សែងដែលចេញពីធូបអាចមានគ្រោះថ្នាក់ដល់សុខភាពខ្លាំងជាងផ្សែងបារីទៅទៀត។ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលបញ្ជាក់ថា ផ្សែងធូបអាចមានគ្រោះថ្នាក់ខ្លាំងដល់សុខភាព៖

    ១. ពេលយើងអុជធូបនឹងមានកំទេចតូចៗបានផ្ទុះឡើង និងបានបែកសាយភាពនៅក្នុងបរិយាកាយ ហើយកំទេចទាំងនោះ អាចមានផ្ទុកសារធាតុពុល និងបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពជាខ្លាំង។

    ២.នៅក្នុងផ្សែងធូបអាចមានផ្ទុកសារធាតុពុល ៣ យ៉ាងគឺ mutagenic, genotoxic, និង cytotoxic ដែលអាចបង្កឲ្យមានជំងឺមហារីកសួត និងធ្វើឲ្យខូច DNA ក្នុងរាងកាយផងដែរ។

    ៣.ប្រតិកម្មផ្សែងធូបជាមួយនឹងសួត អាចបង្កឲ្យមានជំងឺរលាកសួត និងរលាកប្រព័ន្ធដង្ហើមក្នុងរាងកាយ។

    ៤.ក្នុងផ្សែងធូបមានផ្ទុកទៅដោយសារធាតុក្លិនក្រអូបសិប្បនិម្មិត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពជាខ្លាំង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay