អន្តរជាតិ
សូមប្រយ័ត្ន! អ្នកមានស្នាមជ្រួញលើថ្ងាសច្រើន និងធំៗអាចប្រឈមនឹងការស្លាប់ ១០ ដងច្រើនជាង អ្នកដែលគ្មានស្នាមជ្រួញសោះ
BY Khmernote Media
August 27, 2018
ក្រុមអ្នកស្រាវជ្រាវបានព្រមានថា អ្នកដែលមានស្នាមជ្រួញនៅលើថ្ងាសច្រើន និងធំៗ អាចប្រឈមនឹងការកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ការសិក្សានេះបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវបារាំង និងបានសិក្សាទៅលើមនុស្សចំនួន ៣,២០០នាក់ ដែលមានអាយុពី ៣២ ឆ្នាំ ដល់ ៦២ ឆ្នាំ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា អ្នកមានដែលមានស្នាមជ្រួញលើថ្ងាសច្រើន និងធំៗភាគច្រើនជាមនុស្ស ដែលមានបញ្ហាសរសៃឈាមអាក់ទែរ ហើយបញ្ហាសរសៃឈាមអាក់ទែរនេះហើយអាចនាំទៅរកជំងឺដាច់សរសៃឈាមក្នុងបេះដូងនោះ។
ខណៈដែលអ្នកមានជំងឺដាច់សរសៃក្នុងបេះដូងអាចប្រឈមនឹងការស្លាប់បាត់បង់ជីវិតយ៉ាងឆាប់រហ័សនោះ ការសិក្សាខាងលើអាចទាញសេចក្តីសន្និដ្ឋានមួយថា អ្នកដែលមានស្នាមជ្រួញលើថ្ងាសច្រើន និងធំៗអាចប្រឈមនឹងការស្លាប់បាត់បង់ជីវិត ១០ ដងច្រើនជាងអ្នកដែលគ្មានស្នាមជ្រួញទាល់តែសោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail