ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តតាកែវ សម្រេចបញ្ចប់ការបិទខ្ទប់ផ្សារសំរោងយ៉ោង និងភូមិ៤ទៀត ក្នុងស្រុកបាទី

    BY Khmernote Media June 2, 2021
    រដ្ឋបាលខេត្តតាកែវ សម្រេចបញ្ចប់ការបិទខ្ទប់ផ្សារសំរោងយ៉ោង និងភូមិ៤ទៀត ក្នុងស្រុកបាទី

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីសម្រេច ស្ដីពីការបញ្ចប់ការបិទខ្ទប់​ ភូមិស្មៅខ្ញី​ ភូមិចក​ ភូមិពូនភ្នំ​ ភូមិរលាំងគ្រេីល​ ក្នុងឃុំត្រពាំងសាប​ ស្រុកបាទី ខេត្តតាកែវ​ និង ផ្សារសំរោងយ៉ោង ស្ថិតនៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។

    ជាងនេះទៅទៀត អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋនៅក្នុងភូមិបញ្ចប់ការបិទខ្ទប់​ ភូមិស្មៅខ្ញី​ ភូមិចក​ ភូមិពូនភ្នំ​ ភូមិរលាំងគ្រេីល​ ក្នុងឃុំត្រពាំងសាប​ ស្រុកបាទី និងផ្សារសំរោងយ៉ោង ត្រូវអនុវត្តឲ្យបានម៉ឺងមាត់តាមវិធានការ “៣កុំ ៣ការពារ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ៕

    សូមអានសេចក្ដីសម្រេចរបស់ រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖

    Share This Post: