ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម ក្រោយធ្វើតេស្តរហ័សលើអ្នកសង្ស័យចំនួន ៣,៣២៣នាក់ រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៣៣នាក់ និងជាសះស្បើយ៣៧នាក់បន្ថែម

    BY Khmernote Media June 2, 2021
    រដ្ឋបាលខេត្តកំពង់ចាម ក្រោយធ្វើតេស្តរហ័សលើអ្នកសង្ស័យចំនួន ៣,៣២៣នាក់ រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន៣៣នាក់ និងជាសះស្បើយ៣៧នាក់បន្ថែម

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ ក្នុងនោះ ស្រុកកំពង់សៀម ០៤នាក់, ស្រុកព្រៃឈរ ០១ ស្រុកបាធាយ ០៩នាក់, ស្រុកជើងព្រៃ ១៩នាក់ និងករណីជាសះស្បើយចំនួន ៣៧នាក់ ក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ។

    នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តយកសំណាកលើកម្មករ-កម្មការិនី និងអ្នកសង្ស័យចំនួន ៣,៣២៣នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដចំនួន ៣៣នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺកូវីដ-១៩ ទាំង ៣៣នាក់ មកសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងអ្នកជំងឺខាងលើ ៕

    សូមអានសារលិខិតរបស់ រដ្ឋបាលខេត្តកំពង់ចាម ដូចខាងក្រោម៖​

    Share This Post: