ថ្ងៃនេះ ប្រទេសវៀតណាមរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៩៦ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបក្នុងរលកទី៤ របស់ខ្លួនកើនដល់ ៤,៨៧៧ករណី
- BY
- autoadmin
- June 3, 2021
ប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៩៦ ករណីបន្ថែមទៀត ពីក្នុងតំបន់ចំនួន ៥ រួមមានទីក្រុងហាណូយ និងទីក្រុងហូជីមិញ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ករណីចំនួន ៥៥ ត្រូវបានកត់ត្រានៅខេត្ត Bac Giang ភាគខាងជើង, ១៤ នៅខេត្តជិតខាង Bac Ninh, ១៩ នៅហូជីមិញ, ៦ នៅហាណូយ និង ២ ករណីនៅខេត្ត Long An ជាប់ព្រំដែនហូជីមិញ។

គ្រប់ករណីទាំងអស់នៅខេត្ត Bac Giang ទាក់ទងជាមួយឧទ្យានឧស្សាហកម្មខេត្ត និងតំបន់បិទខ្ទប់ផ្សេងៗទៀត។ ករណីនៅហូជីមិញត្រូវបានផ្សារភ្ជាប់ជាមួយនឹង Revival Ekklesia Mission ដែលជាក្រុមសាសនាគ្រីស្ទមួយ ខណៈប្រជាជនប្រមាណ ៣០០,០០០ នាក់ ដែលមានទំនាក់ទំនងផ្ទាល់ ឬដោយប្រយោលកំពុងត្រូវបានគេតាមដាន។ តួលេខថ្មីៗសម្រាប់ថ្ងៃនេះ ធ្វើឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ៤,៨៧៧ ករណី ក្នុងរយៈពេល ៥ សប្ដាហ៍នៃរលកឆ្លងទី៤ ដែលត្រូវបានកត់ត្រានៅក្នុងខេត្ត និងក្រុងចំនួន ៣៧ នៅទូទាំងប្រទេស៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






