ព័ត៌មានជាតិ
ជូនដំណឹង! បុគ្គលិកនៅជាន់ទី៣ ហាង Zando សាខាមុខផ្សារ City Mall បានកើតកូវីដ, សូមអ្នកធ្លាប់ចូលប្រញាប់ទៅធ្វើតេស្ត
BY Khmernote Media
June 2, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិក ហាងលក់សម្លៀកបំពាក់ Zando សាខាទល់មុខផ្សាទំនើប City Mall ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២១៧ សង្កាត់វាលវង់ ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២១។

ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ ម្នាក់គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ (ជាន់ទី៣) ហើយបានប៉ះពាល់ជាមួយបុគ្គលិកផ្សេងទៀតជាច្រើនអ្នក។ អ្នកប៉ះពាល់ទាំងនោះ បានទៅយកសំណាករួចរាល់ហើយ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។