ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាល​ខេត្ត​ស្វាយរៀង​រកឃើញ​អ្នកផ្ទុកកូវីដ ​១៩ចំនួន​ ៣៣នាក់​ទៀត​ និងមរណភាពម្នាក់

    BY Khmernote Media June 3, 2021
    រដ្ឋបាល​ខេត្ត​ស្វាយរៀង​រកឃើញ​អ្នកផ្ទុកកូវីដ ​១៩ចំនួន​ ៣៣នាក់​ទៀត​  និងមរណភាពម្នាក់

    យោងតាមការបញ្ជាក់ពីរដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ រកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣៣នាក់ ស្រី១៧នាក់ ករណីជាសះស្បើយថ្មី ចំនួន ៨៥នាក់ ស្រី៦៨នាក់ និងករណីស្លាប់ចំនួន ០១នាក់ ភេទ ប្រុស។

    ករណីស្លាប់នោះមានឈ្មោះ លោក ពេជ្រ ភឿន បានទទួលមរណភាពនៅថ្ងៃអង្គារ ទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីព្រឹក ដោយសារជំងឺកូវីដក្នុងជន្មាយុ ៤២ឆ្នាំ៕

    Share This Post: