ព័ត៌មានជាតិ
ខេត្តចំនួន៤នេះ រកឃើញអ្នកឆ្លងថ្មីច្រើនជាង ១០០ នាក់ក្នុងរយៈពេល ២៤ម៉ោង
BY Khmernote Media
June 3, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះថា ខេត្តព្រះសីហនុ, កំពង់ស្ពឺ, កណ្ដាល និង បន្ទាយមានជ័យ រកឃើញអ្នកឆ្លងថ្មីច្រើនជាង ១០០ នាក់ ក្នុងរយៈពេល ២៤ម៉ោង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តតាមវិធានការ ៣ការពារ និង៣កុំ ដើម្បីការពារការរីករាលដាលកូវីដ១៩ និងដើម្បីកាត់ផ្តាច់ចរន្តនៃការចម្លងក្នុងសហគមន៍។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧២៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧២១នាក់ និងមានអ្នកបាត់បង់ជីវិត៦នាក់៕
