ព័ត៌មានជាតិ
ជូនដំណឹង! ហាងល្បីៗទាំង៣នេះ នៅក្នុងអគារ Exchange Square មានអ្នកជំងឺកូវីដបានចូលទិញទំនិញ ហើយអ្នកប៉ះពាល់នៅទីតាំងទាំងនោះមិនទាន់បានទៅយកសំណាក
BY Khmernote Media
June 3, 2021
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅផ្សារទំនើប ឡាក់គី ព្រីមៀម, ឱសថស្ថាន ហ្គាឌៀន និង ហាងនំ ប្រ៊េដថក នៅក្នុងអគារ Exchange Square ដែលមានទីតាំងស្ថិតនៅផ្លូវ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ២៨ ខែឧសភា ចន្លោះម៉ោង ១៧៖០០ ដល់ម៉ោង ១៧៖៤០នាទី។

ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅទិញទំនិញនៅទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់នៅទីតាំងខាងលើនេះមិនទាន់បានទៅយកសំណាកនៅឡើយ គិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!
