ការសិក្សាបង្ហាញថា ទាល់តែចាប់ផ្តើមធ្វើបែបនេះទើបរស់នៅបានយូរអង្វែង ហើយសុខភាពល្អ
ការសិក្សាថ្មីមួយបានរកឃើញថា អ្នកដែលហាត់ប្រាណលើកដុំដែកមានសាច់ដុំរឹងមាំអាចរស់នៅបានយូរ ហើយអ្នកដែលមានសាច់ដុំទន់ខ្សោយអាចប្រឈមនឹងការស្លាប់ច្រើនជាងអ្នកមានសាច់ដុំរឹងមាំ ៥០ %។ ការសិក្សាមួយនេះត្រូវបានរៀបចំឡើងដោយក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងសាលកវិទ្យាល័យ Michigan សហរដ្ឋអាមេរិក។ តាមរយៈការសិក្សានេះក៏បានរកឃើញដែរថា អត្រាអ្នកមានពិការភាពនៅក្នុងចំណោមប្រជាជនអាមេរិកបានកើនឡើងគួរឲ្យកត់សម្គាល់។
ដែលអ្នកមានពិការភាពទាំងនោះគឺសុទ្ធតែជាមនុស្សមិនដែលធ្វើលំហាត់ប្រាណ និងមានសាច់ដុំទន់ខ្សោយតាំងពីពួកគេនៅក្មេងម្លះ ហើយនៅពេលដែលពួកគេចាស់ទៅក៏កើតមានបញ្ហាសុខភាពនេះតែម្តង។ ជនចាស់ជរាដែលមានពិការភាពទាំងនោះហើយ ដែលអាចប្រឈមនឹងការស្លាប់ខ្ពស់នោះ។ ផ្ទុយទៅវិញការសិក្សាបានរកឃើញថា អ្នកដែលមានសាច់ដុំរឹងមាំ ជាពិសេសក្រុមមនុស្សដែលចូលចិត្តលេងកីឡា និងហាត់ប្រាណលើកដុំដែក មានសុខភាពល្អ អាចរស់នៅបានយូរ បើទោះជាពួកគេមានអាយុច្រើនក៏ដោយ។ ចុងក្រោយក្រុមអ្នកស្រាវជ្រាវបានណែនាំឲ្យអ្នកត្រូវចេះទៅហាត់ប្រាណ ដើម្បីឲ្យមានសាច់ដុំរឹងមាំ ដើម្បីឲ្យមានអាយុវែង៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail