កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកកើតកូវីដថ្មី ៨៨៦នាក់បន្ថែមទៀត និងបាត់បង់ជីវិត ៦នាក់
BY Khmernote Media
June 4, 2021
នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៨៨៦នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៧៨១នាក់ និងមានអ្នកបាត់បង់ជីវិត៦នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៣,០៧៥នាក់, ករណីជាសះស្បើយសរុប ២៥,៥៤៤នាក់ និងស្លាប់សរុប ២៤២នាក់៕
