ព័ត៌មានជាតិ
រដ្ឋបាលក្រុងសិរីសោភ័ណ រកឃើញបុរសម្នាក់ជាអ្នករត់តាក់ស៊ី មានជំងឺកូវីដ-១៩, អ្នកធ្លាប់បានប៉ះពាល់សូមរួសរាន់ទៅផ្ដល់សំណាកជាបន្ទាន់
BY Khmernote Media
June 4, 2021
ខេត្តមន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលក្រុងសិរីសោភ័ណ សូមធ្វើការអំពាវនាវដល់អ្នកពាក់ព័ន្ធប៉ះពាល់ជាមួយអ្នករត់តាក់ស៊ីឈ្មោះ ចាន់ សុភក្ត្រ័ នៅអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ រថយន្តពាក់ស្លាកលេខ ភ្នំពេញ 2H-8396 រត់ពីស្វាយ-ប៉ោយប៉ែត។

អ្នកដែលធ្លាប់ជិះរត់យន្តខាងលើ សូមចូលរួមសហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ដើម្បីផ្តល់សំណាកជាបន្ទាន់ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ បើក្នុងករណីមានអាការៈមិនស្រួលខ្លួនសង្ស័យ ត្រូវប្រញ៉ាប់រួសរាន់ទៅជួបគ្រូពេទ្យជាបន្ទាន់។ សូមអំពាវនាវសារថ្មី ដល់បងប្អូនពលរដ្ឋបន្តអនុវត្តវិធានការ “៣ការពារ ៣កុំ ” ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ៕


