ព័ត៌មានជាតិ
មន្ត្រីជំនាញ រកឃើញអាល់កុលក្លែងក្លាយប្រមាណ ៦១លីត្រ នៅផ្សារព្រៃល្វា ក្នុងខេត្តតាកែវ
BY Khmernote Media
June 4, 2021
ខេត្តតាកែវ៖ នៅថ្ងៃសុក្រ ៩រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងស្រាស នៅផ្សារព្រៃល្វា ក្នុងខេត្តតាកែវ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ អាល់កុលក្លែងក្លាយ (មេតាណុល) ប្រមាណ ៦១លីត្រ។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតយកអាល់កុលទាំងនេះដោះស្រាយតាមនីតិវិធី ៕








ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF