ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ រកឃើញទីតាំងថ្មីអ្នកជំងឺកូវីដ-១៩ ដែលជាបុគ្គលិកធានាគារABA សាខាសន្ធម៉ុក និងអ្នកទិញទំនិញនៅផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារ

    BY Khmernote Media June 4, 2021
    អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ រកឃើញទីតាំងថ្មីអ្នកជំងឺកូវីដ-១៩ ដែលជាបុគ្គលិកធានាគារABA សាខាសន្ធម៉ុក និងអ្នកទិញទំនិញនៅផ្សារទំនើបឡាក់គី សាខាជ្រោយចង្វារ

    រាជធានីភ្នំពេញ៖​ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ រកឃើញ០២ទីតាំង ដែលអ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកធ្វើការនៅធានាគារ ABA សាខាសន្ធម៉ុក និងអ្នកជំងឺកូវីដ១៩​​ បានទៅទិញអីវ៉ាន់នៅឡាក់គី (Lucky​ Market) សាខារង្វង់មូលតាព្រហ្ម ដោយអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា៖

    ផ្សារទំនើបឡាក់គី (Lucky​ Market) សាខារង្វង់មូលតាព្រហ្ម ជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០៖៥០ ដល់ម៉ោង​ ១១៖៣០ ដោយមូលហេតុ អ្នកជំងឺកូវីដ១៩​​ បានទៅទិញអីវ៉ាន់មួយចំនួននៅទីតាំងខាងលើនេះ។ អ្នកប៉ះពាល់ មិនទាន់បានទៅយកសំណាកនៅឡើយគិតត្រឹមព្រឹកថ្ងៃទី០៤ ខែមិថុនានេះ។ អ្នកធ្វើការនៅទីតាំងខាងលើនេះ បានចាក់វ៉ាក់សាំងរួចរាល់គ្រប់គ្នា។

    ចំណែកធនាគារ ABA សាខាសន្ធម៉ុក ដែលមានទីតាំងស្ថិតនៅអគារលេខ​៥៧១​ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩​​ ជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។ ក្រោយពីតេស្ដលើកទី១ បានរកឃើញ អ្នកវិជ្ជមានម្នាក់ទៀត ក្នុងចំណោម អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។

    ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ ប្រសិនបើអ្នកមានអាការៈមិនស្រួល សូមទៅធ្វើតេស្ដជាបន្ទាន់!

    Share This Post: