ខេត្តព្រៃវែង រកឃើញអ្នកកើតកូវីដ១៩ ចំនួន៥៥នាក់បន្ថែមទៀត, អ្នកឆ្លងសរុបកើនដល់ ៦១៣នាក់
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥៥នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ដូចខាងក្រោម:

រូបតំណាង
១- ក្រុងព្រៃវែង ចំនួន៣នាក់
២- ស្រុកព្រះស្ដេច ចំនួន២៩នាក់
៣-ស្រុកបាភ្នំ ចំនួន១០នាក់
៤- ស្រុកពោធិ៍រៀង ចំនួន១នាក់
៥- ស្រុកស្វាយអន្ទរ ចំនួន៣នាក់
៦- ស្រុកមេសាង ចំនួន២នាក់
៧- ស្រុកពាមរក៍ ចំនួន៣នាក់
៨- ស្រុកពាមជរ ចំនួន២នាក់
៩- ស្រុកកំពង់ត្របែក ចំនួន១នាក់
១០- ស្រុកកំចាយមារ ចំនួន១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៥៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៦១៣ នាក់, ជាសះស្បើយចំនួន ២៥៣នាក់, កំពុងសម្រាកព្យាបាលចំនួន ៣៥៤នាក់ និងមានករណីមរណភាពចំនួន ៦នាក់។
