ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម៉ាឡេស៊ី៦នាក់ប្រឈមនឹងការកាត់ទោសប្រហារជីវិត បន្ទាប់ពីព្រមទទួលធ្វើការងារមួយ ដែលផ្សព្វផ្សាយតាម Facebook

    BY Khmernote Media August 28, 2018
    បុរសម៉ាឡេស៊ី៦នាក់ប្រឈមនឹងការកាត់ទោសប្រហារជីវិត បន្ទាប់ពីព្រមទទួលធ្វើការងារមួយ ដែលផ្សព្វផ្សាយតាម Facebook

    ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ី៦នាក់ប្រឈមនឹងការកាត់ទោសប្រហារជីវិត បន្ទាប់ពីពួកគេព្រមទទួលធ្វើការងារមួយ ដែលផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម Facebook។ បុរសទាំង៦នាក់ មានអាយុចាប់ពី១៩ឆ្នាំដល់៤១ឆ្នាំ ហើយពួកគេទើបតែទទួលបានការងារថ្មីមួយ ដែលគេផ្សព្វផ្សាយជ្រើសរើសបុគ្គលិកតាមរយៈបណ្តាញសង្គម Facebook។​ មុននឹងចាប់ផ្តើមធ្វើការងារនេះ ពួកគេត្រូវបានក្រុមហ៊ុន (ជាក្រុមហ៊ុនក្លែងក្លាយ) បញ្ជូនទៅលេងប្រទេសកូរ៉េខាងត្បូងជាមុនសិន ដើម្បីទៅកំសាន្តផង និងហ្វឹកហាត់ការងារផង។

    ដូចនេះបុរសទាំង៦នាក់ខាងលើ សប្បាយចិត្តខ្លាំងណាស់ ជាមួយនឹងការផ្តល់ជូនពីក្រុមហ៊ុនរបស់ពួកគេ។ ការពិតពួកគេទាំង​៦នេះ ត្រូវបានគេបោកឲ្យនាំយកគ្រឿងញៀនចំនួន ១០,៤៣ គីឡូក្រាម ទៅកាន់ប្រទេសកូរ៉េខាងត្បូងទៅវិញទេ។ ក្រុមហ៊ុនបានរៀបចំស្បែកជើង និងសម្ភារៈផ្សេងៗសម្រាប់ពួកគេ ដែលសុទ្ធតែបានបង្កប់គ្រឿងញៀនក្នុងនោះរួចរាល់ហើយ តែពួកគេមិនបានដឹងខ្លួននោះទេ។​ យ៉ាងណាក្តី ពេលទៅដល់ព្រលានយន្តហោះ ទើបប៉ូលិសអាចរកឃើញគ្រឿងញៀនទាំងនោះ និងចាប់ខ្លួនពួកគេតែម្តង។ បើតាមច្បាប់ អ្នករត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំដូចនេះ អាចប្រឈមនឹងការកាត់ទោសប្រហារជីវិត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay