ព័ត៌មានជាតិ
ជូនដំណឹង! មានអ្នកជំងឺកូវីដ ធ្លាប់នាំគ្រួសារទៅហូបប៊ុសហ្វេនៅហាងមួយនេះ ក្នុងផ្សារទំនើប AEON 2
BY Khmernote Media
June 5, 2021
យោងតាមការបញ្ជាក់ពី ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាង Shaburi and Kintan Buffet ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប AEON 2 ជាន់ទី 2 សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១១៖៣០នាទី ដល់ម៉ោង ១៣៖០០នាទី។

ដោយមូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ មាននាំគ្រួសារទៅហូបប៊ុសហ្វេនៅទីតាំងខាងលើនេះ។ ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ
