កូវីដ-១៩
បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៥៣៨នាក់ និងបាត់បង់ជីវិត១០នាក់បន្ថែមទៀត
BY Khmernote Media
June 5, 2021
នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៥៣៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៥៣៤នាក់ និងមានអ្នកបាត់បង់ជីវិត១០នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៣,៦១៣នាក់, ករណីជាសះស្បើយសរុប ២៦,០៧៨នាក់ និងស្លាប់សរុប ២៥២នាក់៕
