ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រឿងពិតចំពោះអ្នកដេកហៀរទឹកមាត់ ដែលអ្នកមិនធ្លាប់បានដឹង

    BY Khmernote Media August 29, 2018
    រឿងពិតចំពោះអ្នកដេកហៀរទឹកមាត់ ដែលអ្នកមិនធ្លាប់បានដឹង

    មនុស្សមួយចំនួនបានហៀរទឹកមាត់នៅពេល ដែលពួកគេកំពុងតែគេងលក់ ខណៈដែលអ្នកខ្លះមិនដែលគេងហៀរទឹមាត់ទាល់តែសោះ។ តើការគេងហៀរទឹកមាត់គឺជារឿងមិនល្អឬ?

    បើយោងតាមលោក Jorge Abel Salinas បានអះអាងថា ការគេងហៀរទឹកមាត់គឺជារឿងល្អ។ លោកបានពន្យល់ថា អ្នកដែលគេងហៀរទឹកមាត់គឺដោយសារតែពួកគេបានគេងលក់យ៉ាងស្កប់ស្កល់ លង់លក់យ៉ាងជ្រៅទៅក្នុងដំណេក ឬអាចនិយាយបានថា ពួកគេកំពុងគេងលក់យ៉ាងស្រួលបំផុត ដែលនៅក្នុងសភាពបែបនេះគឺដោយសារតែរាងកាយ និងខួរក្បាលរបស់ពួកគេបានសម្រាកយ៉ាងល្អផងដែរ។ ដូចនេះសម្រាប់អ្នកដែលគេងហៀរទឹកមាត់អាចនិយាយបានថា ជាអ្នកគេងបានគ្រប់គ្រាន់ រាងកាយ និងខួរក្បាលក៏សម្រាកបានគ្រប់គ្រាន់ ដែលធ្វើនាំឲ្យពួកគេមានសុខភាពរាងកាយល្អដែរ។

    ផ្ទុយទៅវិញអ្នកដែលគេងមិនបានស្កប់ស្កល់ ភាគច្រើនគឺជាអ្នកដែលគិតច្រើន ធ្វើការងារច្រើន ហើយទោះបីជាពួកគេគេងលក់​តែខួរក្បាល និងសាច់ដុំលើរាងកាយរបស់ពួកគេនៅតែមិនទាន់សម្រាកបានល្អនោះទេ ហើយមនុស្សដែលគេងមិនបានគ្រប់គ្រាន់ដូចនេះហើយដែលមានបញ្ហាសុខភាពខ្ពស់នោះ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ tinhtamvn

    Share This Post:
    MPO4D jitutoto mpo4d Mpoplay