កណ្តុរហិតមីនកម្ពុជាឈ្មោះ ម៉ាហ្គារ៉ា ដែលធ្លាប់ទទួលបានមេដាយមាសពីអង់គ្លេស ឥលូវនេះចូលនិវត្តន៍ហើយ ក្រោយបំពេញបេសកម្មអស់រយៈពេល៥ឆ្នាំ
កណ្តុរហិតមីនកម្ពុជាដំបូងបង្អស់មានឈ្មោះថា ម៉ាហ្កាវ៉ា (Magawa) ដែលធ្លាប់ទទួលបានមេដាយមាសពីចក្រភពអង់គ្លេស ឥលូវនេះបានចូលនិវត្តន៍ហើយ ដោយសារវ័យកាន់តែចាស់ ក្រោយបំពេញការងារអស់រយៈពេល ៥ឆ្នាំ។ ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ កណ្តុរ ម៉ាហ្កាវ៉ា បានជួយរួមចំណែករុករកគ្រាប់មីនលើដី ៧១ទីតាំង និងរំដោះបានគ្រាប់មិនទាន់ផ្ទុះរាប់ពាន់គ្រាប់ នៅក្នុងប្រទេសកម្ពុជា។ លោកស្រី ម៉ាឡែន ជាអ្នកមើលថែ បាននិយាយថា កណ្តុរយក្សមកពីអាហ្វ្រិក ដែលមានអាយុ ៧ឆ្នាំមួយនេះ «ថមថយកម្លាំងហើយ» ដោយសារឈានចូលវ័យជរា ហើយលោកស្រីចង់ផ្តល់ការគោរពនូវអ្វី ដែលកណ្តុរនោះត្រូវតែបាន។

កណ្តុរ ម៉ាហ្កាវ៉ា បានមកជួយប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៦ ហើយបេសកកម្មដ៏គ្រោះថ្នាក់របស់គេ ស្ថិតនៅខេត្តដែលពោរពេញដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដូចជា សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ ក្រោមការមើលថែរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)៕

