ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Facebook លុបចោលគណនីផ្លូវការរបស់យោធាជាន់ខ្ពស់មីយ៉ាន់ម៉ាជាច្រើននាក់ ដោយចែកចាយព័ត៌មានមិនត្រឹមត្រូវ

    BY Khmernote Media August 29, 2018
    ក្រុមហ៊ុន Facebook លុបចោលគណនីផ្លូវការរបស់យោធាជាន់ខ្ពស់មីយ៉ាន់ម៉ាជាច្រើននាក់ ដោយចែកចាយព័ត៌មានមិនត្រឹមត្រូវ

    ក្រុមហ៊ុនបណ្តាញសង្គមខ្នាតយក្ស Facebook បានសម្រេចលុបចោលគណនី Facebook ចំនួន ១៨ គណនី Instagram ចំនួន ១, និង Page ចំនួន ៥២ ផ្សេងទៀត ដែលបានផ្សព្វផ្សាយ និងចែកចាយព័ត៌មានមិនត្រឹមត្រូវ ក្នុងអំឡុងពេល ដែលយោធាមីយ៉ាន់ម៉ាធ្វើប្រតិបត្តិការបោសសម្អាត​ប្រឆាំងនឹងក្រុមជនជាតិរ៉ូហ៊ិនយ៉ាកាលពីឆ្នាំមុន។

    ហើយក្នុងចំណោមគណនី Facebook ដែលត្រូវបានគេលុបចោលនោះ​មានទាំងគណនីរបស់ឧត្ដមសេនីយ៍ឯក Min Aung Hlaing មេបញ្ជាការកំពូលរបស់កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាផងដែរ រួមជាមួយនិងគណនី Facebook ផ្លូវការរបស់មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាមួយចំនួនផងដែរដូចជា៖ គណនីហ្វេសប៊ុក អគ្គមេបញ្ជាការនៃសេវាការពារជាតិ, អនុប្រធានជាន់ខ្ពស់ Soe Win, ឧត្ដមសេនីយ៍ឯក Khin Maung Soe, ឧត្ដមសេនីយ៍ឯក Aung Aung, ឧត្ដមសេនីយ៍ឯក Than Oo និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

    សូមបញ្ជាក់ជូនថា ការសម្រេចលុបចោលគណនី Facebook, Page និង Instagram ខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពី ក្រុមប្រឹក្សាសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិបានរកឃើញម្ចាស់គណនីទាំងអស់នោះមានជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay