ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​ ប្រមូលអ្នកជាប់ពាក់ព័ន្ធ​ក្នុងពិធីភ្ជាប់ពាក្យមួយនៅ​ សង្កាត់កោះពងសត្វ​ រកឃេីញករណីវិជ្ជមាន​កូវីដ​-១៩​ ជាបន្តបន្ទាប់

    BY Khmernote Media June 7, 2021
    អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​ ប្រមូលអ្នកជាប់ពាក់ព័ន្ធ​ក្នុងពិធីភ្ជាប់ពាក្យមួយនៅ​ សង្កាត់កោះពងសត្វ​ រកឃេីញករណីវិជ្ជមាន​កូវីដ​-១៩​ ជាបន្តបន្ទាប់

    រ​ដ្ឋបាលក្រុងសិរីសោភ័ណ ៖​ អាជ្ញាធរ​ក្រុង​សិរីសោភ័ណ​ បានធ្វេីការប្រមូលអ្នកចូលរួមពីធីភ្ជាប់ពាក្យមួយនៅ​ សង្កាត់កោះពងសត្វ​ ដែលមានអ្នកវិជ្ជមានកូវីដ-១៩​ បានចូលរួម​ បានរកឃេីញ​វិជ្ជមាន​ជាបន្តបន្ទាប។ ដោយក្នុងនោះនៅថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ គិតត្រឹម​ថ្ងៃត្រង់​ អាជ្ញាធរ​ក្រុង​ បានប្រមូលអ្នកជាប់ពាក់ព័ន្ធបន្ថែម៤៧នាក់​ ក្នុងនោះរកឃេីញវិជ្ជមានកូវីដ-១៩​ម្នាក់​ ដែលបានចូលរួមពិធីភ្ជាប់ពាក្យខាងលេី។

    យុវតីវិជ្ជមានខាងលើឈ្មោះ សុខ សុវណ្ណធីតា អាយុ១៩ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ហេីយអាជ្ញាធរ​ក៏ស្វែងរកអ្នកជាប់ពាក់ព័ន្ធបន្តទៀត​ ដេីម្បីយកសំណាក់វិភាគរកកូវីដ-១៩។ ដោយឡែកអ្នកដែលធ្វតេស្តលេីកទី១​ អវិជ្ជមាន​ អាជ្ញាធរ​ឲ្យត្រលប់ទៅធ្វេី​ ចត្តាឡីស័ក​នៅផ្ទះរៀងៗខ្លួន​ ដោយត្រូវប្រកាន់ភ្ជាប់នូវិធានការសុខាភិបាល។ សូមបងប្អូនបន្តអនុវត្តវិធានការ “៣ការពារ ៣កុំ” ឲ្យបានខ្ជាបខ្ជួនទាំងអស់គ្នា។

    ប្រភព: រដ្ឋបាលក្រុងសេរីសោភ័ណ

    Share This Post: