PR

សូមចូលរួមអបអរសាទរអតិថិជនមហាសំណាងទាំង 11 រូប ពីកម្មវិធីប្រូម៉ូសិន “ឈ្នះមហារង្វាន់ពី Samsung Galaxy S21 5G” សម្រាប់សប្តាហ៍ទី 4 ចុងក្រោយនេះ…!

BY
Liny Chan
June 7, 2021

(ភ្នំពេញ) ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២១៖ ទីបំផុតអតិថិជនមហាសំណាងទាំង 11រូប សម្រាប់កម្មវិធីប្រូម៉ូសិន “ឈ្នះមហារង្វាន់ពីការជាវ Samsung Galaxy S21 5G ស៊េរី” ក្នុងសប្តាហ៍ទី 4 ដែលជាសប្តាហ៍ចុងក្រោយត្រូវបានរកឃើញហើយ…! ក្នុងឱកាសប្រគល់រង្វាន់ធំដល់អ្នកឈ្នះក្នុងសប្ដាហ៍ទី 3 និងបន្តចាប់រង្វាន់រកអ្នកឈ្នះសប្ដាហ៍ទី 4 ដោយបានរកឃើញអតិថិជនឈ្មោះ Soun Tharith មកពីរាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់ធំម៉ូតូ Honda ADV 150 ស៊េរី ថ្មី 2021 និងអតិថិជនឈ្មោះ យឿម ស្រ៊ុនឈុនលីម មកពីខេត្ត បាត់ដំបង បានឈ្នះរង្វាន់ទី 2 គឺម៉ូតូ Honda Zoomer X…!

សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់សរុប 44 នាក់ ក្នុងរយៈពេល 4 សប្ដាហ៍ និងសូមថ្លែងអំណរគុណដល់អតិថិជន សាមសុងទាំងអស់ដែលបានចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាងទូទាំងប្រទេសផងដែរ។ កម្មវិធីនេះទទួលបានការគាំទ្រកាន់តែច្រើនឡើងៗពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ និងធ្វើឲ្យកម្រិតនៃការលក់របស់ Samsung Galaxy S21 5G ស៊េរី ហក់ឡើងខ្ពស់ខ្លាំងធ្វើឲ្យកក្រើកក្នុងពិភពស្មាតហ្វូននៅកម្ពុជា។

លោក Soun Tharith មកពីរាជធានីភ្នំពេញ ដែលជាអតិថិជនឈ្នះរង្វាន់ធំ បានថ្លែងអារម្មណ៍រំភើបរីករាយថា “សំណាងពិតជាមានមែន ហើយរង្វាន់ធំដែលក្រុមហ៊ុន សាមសុង ផ្តល់ជូននៅពេលនេះគឺជារង្វាន់ពិតៗ ឈ្នះពិតៗមែន !និយាយទៅខ្ញុំពិតជារំភើបមែនទែន! សូមអរគុណដល់ ក្រុមហ៊ុនសាមសុង”

ចំណែកអតិថិជនដែលឈ្នះរង្វាន់ម៉ូតូ Honda Zoomer X វិញមកពី យឿម ស្រ៊ុនឈុនលីម ក៏បានសម្តែងការសប្បាយរីករាយផងដែរដែរថា “ពេលទទួលទូរស័ព្ទពីក្រុមហ៊ុន សាមសុង ថាបានឈ្នះរង្វាន់ភ្លាម អារម្មណ៍សប្បាយរកនិយាយអីក៏មិនចេញ មិនគួរឲ្យជឿថាបានឈ្នះមែន ព្រោះចង់ស្ទាក់ស្ទើរ ប៊ិះអត់ដាក់…តែគិតឡើងវិញក៏សាកដាក់ចូលរួម…ក៏បានឈ្នះតែម្ដង សូមអរគុណដល់ក្រុមហ៊ុន សាមសុង”។

ក្នុងឱកាសប្រគល់រង្វាន់ដល់អតិថិជន 11 នាក់ ចុងក្រោយ លោក Warren Chew ប្រធានផ្នែកលក់ទូរស័ព្ទដៃរបស់ក្រុមហ៊ុន សាមសុង បានសម្តែងអារម្មណ៍យ៉ាងដូច្នេះថា “កម្មវិធីរបស់យើងពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជនទូទាំងប្រទេស។តាំងនាមឲ្យ សាមសុង ខ្ញុំសូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជន និងអាជីវករទាំងអស់ដែលតែងតែគាំទ្រដល់ផលិតផល សាមសុង តាំងពីដើមរហូតមក។លោកក៏បានបន្តទៀតថាកម្មវិធី “ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី” នេះពិតជាបានទទួលភាពជោគជ័យយ៉ាងខ្លាំង ព្រមទាំងបានផ្តល់នូវភាពសប្បាយរីករាយ និងសំណាងជាច្រើនដល់អតិថិជនហើយ ដើម្បីឆ្លើយតបនឹងការគាំទ្រ ក្រុមហ៊ុននឹងនាំមកនូវការផ្ដល់ជូនថ្មីៗ ពិសេសៗជាច្រើនទៀតជូនដល់អតិថិជនរបស់យើង។

*ខាងក្រោមនេះគឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ពីកម្មវិធី ” ឈ្នះមហារង្វាន់ពីការជាវទូរស័ព្ទ Samsung Galaxy S21 5G ស៊េរី” ក្នុងសប្តាហ៍ទី 4៖No. CUSTOMER NAME PROVINCE COUPON NUMBER WIN PRIZES


* ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមក៏ដូចជាកម្មវិធីប្រូម៉ូសិនដ៏រំភើបអស្ចារ្យជាច្រើនទៀតអតិថិជនទាំងអស់សូមកុំភ្លេចចុចទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន សាមសុង៖ SamsungCambodia

សម្រាប់ព័ត៌មានលម្អិតសូមអញ្ជើញមកទស្សនាដោយផ្ទាល់តាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32 !

Share This Post: