ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនប្រើវិធីសាស្ត្រឆ្លាតវៃមួយនេះ ដើម្បីជួយរំដោះប្រជាជនពីគ្រោះអាសន្ននៅក្នុងអគារខ្ពស់ៗ

    BY Khmernote Media August 28, 2018
    ចិនប្រើវិធីសាស្ត្រឆ្លាតវៃមួយនេះ ដើម្បីជួយរំដោះប្រជាជនពីគ្រោះអាសន្ននៅក្នុងអគារខ្ពស់ៗ

    ចិន៖ កាលពីពេលថ្មីៗនេះ អគារមួយកន្លែងនៅក្នុងទីក្រុង Xian ខេត្ត Shaanxi ប្រទេសចិន បានធ្វើការកែច្នៃបង្កាន់ដៃកាំជណ្តើរទៅជាមធ្យោបាយរំដោះខ្លួន ពេលមានអាសន្ន ជាពិសេសនៅពេលមានគ្រោះអគ្គិភ័យកើតឡើង ដើម្បីឲ្យប្រជាជនរស់នៅអគារនោះរត់គេចខ្លួនតាមរយៈការរអិលតាមបង្កាន់ដៃកាំជណ្តើរនោះ។

    យោងតាមសារព័ត៌មាន Shaanxi Daily បានឲ្យដឹងថា បង្កាន់ដៃនេះត្រូវបានបង្កើតឡើង ដោយក្រុមពន្លត់អគ្គិភ័យ ចំណែកឯរបៀបប្រើគឺគ្រាន់តែយកក្រណាត់សុវត្ថិភាពមកថ្ពង់នឹងគន្លឹះបង្កាន់ដៃ និងពាក់មួកសុវត្ថិភាពជាការស្រេច។ បង្កាន់ដៃសុវត្ថិភាពនេះអាចរអិលចុះក្រោយបានល្បឿនពី 0.8 ម៉ែត្រទៅ 1.2 ម៉ែត្រក្នុងរយៈពេល១វិនាទី៕

    អត្ថបទ៖ ឌី
    ប្រភព៖ CGTN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay