កូវីដ-១៩

ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៦៧៨នាក់ទៀត និងបាត់បង់ជីវិតដល់ទៅ១២នាក់

BY
Khmernote Media
June 8, 2021

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៦៧៨នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៥៥៧នាក់ និងមានអ្នកបាត់បង់ជីវិត១២នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៥,៥១១នាក់, ករណីជាសះស្បើយសរុប ២៨,៦៤៩នាក់ និងស្លាប់សរុប ២៧៨នាក់៕

Share This Post: