ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ រកឃើញវិជ្ជមានជំងឺកូវីដ១៩

    BY Khmernote Media June 8, 2021
    លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ រកឃើញវិជ្ជមានជំងឺកូវីដ១៩

    (ភ្នំពេញ)៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោកបានបញ្ជាក់ថា លោកមានវិជ្ជមានជំងឺកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅផ្ទះ។

    សូមបញ្ជាក់ផងដែរថា លោក ហែម ដារិទ្ធ ត្រូវបានមន្ត្រីសុខាភិបាលរកឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញ ប៉ុន្តែស្ថានភាពសុខភាពរបស់លោក គឺមិនមែនអ្វីធ្ងន់ធ្ងរនោះទេ បច្ចុប្បន្ននេះ លោកកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះរបស់លោក។ ការរកឃើញវិជ្ជមានជំងឺកូវីដ១៩លើលោក ហែម ដារិទ្ធ នេះ មិនទាន់អាចបញ្ជាក់ថា លោកឆ្លងតាមរយៈបុគ្គលណាមួយនោះទេ តែកន្លងមកលោកតែងតែដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋានរបស់លោកជារៀងរាល់ថ្ងៃ ៕

    Share This Post: