កូវីដ-១៩

ករណីអ្នកជំងឺកូវីដ ២នាក់ ដែលបានបាត់បង់ជីវិតនៅខេត្តកំពត រដ្ឋបាលខេត្តធ្វើការបំភ្លឺថា បានធ្វើការបូជាត្រឹមត្រូវតាមព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល មិនបានយកទៅប្លុងចោលនោះទេ

BY
Khmernote Media
June 9, 2021

កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានធ្វើការប្រកាសអំពីករណីអ្នកជំងឺកូវីដ១៩ ចំនួន២នាក់បានបាត់បង់ជីវិត ដោយអ្នកជំងឺទី១-ជាស្ត្រីឈ្មោះ តូច យូ អាយុ៧៧ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្កូវ ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានរកឃើញវិជ្ជមានកូវីដ១៩ រួចបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាចនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ក្រោយមកស្ថានភាពជំងឺក៏បានវិវត្តន៍ចេះតែធ្ងន់ធ្ងរ ហើយក៏បានទទួលមរណភាពនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី។

អ្នកជំងឺទី-ជាបុរសឈ្មោះ ម៉ៅ រ៉េត អាយុ៥២ឆ្នាំ មានអាសយដ្ឋាននៅភូមិ បឹងធំខាងកើត ឃុំអង្គរសុភី ស្រុកកំពង់ត្រាច ខេត្តកំពត បានរកឃើញវិជ្ជមានកូវីដ១៩ រួចបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ត្រាចនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹក ក្រោយមកជំងឺស្ថានភាពជំងឺក៏បានវិវត្តន៍ចេះតែធ្ងន់ធ្ងរ ហើយក៏បានទទួលមរណភាពនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៩ព្រឹក។

រដ្ឋបាលខេត្តកំពតក៏បានបញ្ជាក់ផងដែរថា អ្នកជំងឺកូវីដ ទាំង២នាក់ ត្រូវបានអាជ្ញាធរស្រុកកំពង់ត្រាច បានចាត់ចែងរៀបចំមេន សម្រាប់បូជាបានត្រឹមត្រូវតាមព្រះពុទ្ធសាសនា និងវិធានការសុខាភិបាល នៅទីកន្លែងឆ្ងាយពីប្រជាពលរដ្ឋ ដោយមិនបានទុកសាកសពប្លុងចោល ដូចព័ត៌មានមួយចំនួនចុះផ្សាយខុសពីការពិតឡើយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

Share This Post: