កូវីដ-១៩

ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៧២៩នាក់ និងបាត់បង់ជីវិត១១នាក់បន្ថែមទៀត

BY
Khmernote Media
June 9, 2021

នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន ៧២៩នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន ៣៩៨នាក់ និងមានអ្នកបាត់បង់ជីវិត១១នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន ៣៦,២៤០នាក់, ករណីជាសះស្បើយសរុប ២៩,០៤៧នាក់ និងស្លាប់សរុប ២៨៩នាក់៕

Share This Post: