ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាល​រាជធានី​ភ្នំពេញ​ កំណត់​ដាក់​ជា ​«​តំបន់​លឿងទុំ​»​ នូវ​ផ្នែក​ខ្លះ​នៃ​ភូមិ​ចំនួន​៤​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩

    BY Khmernote Media June 9, 2021
    រដ្ឋបាល​រាជធានី​ភ្នំពេញ​ កំណត់​ដាក់​ជា ​«​តំបន់​លឿងទុំ​»​ នូវ​ផ្នែក​ខ្លះ​នៃ​ភូមិ​ចំនួន​៤​របស់​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩

    ​ភ្នំពេញ​ ៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដីសម្រេច​មួយ​ច្បាប់​លេខ​ ១៣៩/២១​សសរ​ ចុះ​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២១​ ស្ដី​ពី​ការ​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចោម​ចៅ​៣​ នៃ​សង្កាត់​ចោម​ចៅ​ទី​២​ និង​ ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំង​ពោធិ៍​ ផ្នែក​ខ្លះ​នៃ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២​ និង​ ផ្នែក​ខ្លះ​នៃ​ភូមិ​ជម្ពូ​វ័ន​២​ នៃ​សង្កាត់​ចោម​ចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជា​ “​តំបន់​លឿងទុំ​”​សម្រាប់​រយៈពេល​១៤​ថ្ងៃ​ គិត​ចាប់ពី​ម៉ោង​សូន្យ​ នា​ថ្ងៃ​ទី​១០​ រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២១​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ៕

    Share This Post: