កូវីដ-១៩

ថ្ងៃនេះ ប្រទេសវៀតណាមបានកត់ករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣២៤ ករណី ដែលជាចំនួនច្រើនបំផុតមួយក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ

BY
autoadmin
June 9, 2021

ប្រទេសវៀតណាមនៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះបានកត់ត្រាករណីជំងឺ COVID-19 ថ្មីសរុបចំនួន ៣២៤ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន VNexpress ។ ពោលគឺកាលពីព្រឹកព្រលឹម វៀតណាមបានកត់ត្រាករណីចំនួន ៤១ ករណី និងពេលរសៀលបានកត់ត្រាចំនួន ២៨៣ ករណី បន្ថែមទៀត។ តួលេខនេះហាក់ដូចជាមានការហក់ឡើងខ្លាំងបើធៀបនឹងសប្ដាហ៍កន្លងមក ប៉ុន្តែប្រភពព័ត៌មានបាននិយាយថា ដោយសារតែវាត្រូវបានបូកជាមួយនឹងករណីចាស់ចំនួន ២០១ ករណី ដែលមិនបានរាយការណ៍តាំងពីចុងខែឧសភា ។

ឥឡូវនេះនៅតាមទីតាំងធំៗដែលមានការឆ្លងខ្លាំងជាងគេត្រូវបានបិទខ្ទប់ ហើយមន្ត្រីសុខាភិបាលក៏កំពុងស្វែងរកអ្នកដែលពាក់ព័ន្ធផ្សេងទៀត។ ជម្រាបផងដែរថា ចាប់តាំងពីរលកថ្មីទី០៤ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែមេសា ប្រទេសវៀតណាមបានរកឃើញករណីជំងឺ COVID-19 ក្នុងសហគមន៍សរុបចំនួន ៦,៣២៨ ករណី នៅក្នុងទីក្រុងនិងខេត្ត ៣៩ នៅទូទាំងប្រទេស។ ក្នុងនោះខេត្ត Bac Giang និងខេត្ត Bac Ninh មានចំនួនអ្នកឆ្លងច្រើនជាងគេ ដោយ Bac Giang មានអ្នកជំងឺ ៣,៥៨៦ នាក់ និង Bac Ninh មាន ១,១៧០ នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress , VNexpress

Share This Post: