PR

ក្រុមហ៊ុន vivo បង្ហាញនូវយុទ្ធនាការថ្មី “To Beautiful Moments” ដើម្បីអបអរសាទរនូវព្រឹត្តិការណ៍ UEFA EURO 2020™

BY
Liny Chan
June 10, 2021

ស្មាតហ្វូនផ្លូវការសម្រាប់ព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យ ក្រុមហ៊ុន vivo កំពុងតែជម្រុញនូវកម្លាំងរបស់ខ្លួនក្នុងការពង្រីកនូវសក្តានុពលជាសកល និងការតភ្ជាប់ទំនាក់ទំនងទៅកាន់ពិភពលោកតាមរយៈកីឡា

ស្មាតហ្វូនផ្លូវការសម្រាប់ព្រឹត្តិការណ៍ UEFA EURO 2020™ នេះ ក្រុមហ៊ុន vivo ចង់អោយអ្នកគាំទ្របាល់ទាត់ទាំងអស់នៅជុំវិញពិភពលោករីករាយជាមួយនឹងភាពស្រស់ស្អាតគ្រប់យ៉ាងនៅក្នុងអំឡុងពេលនៃការប្រកួតនេះ។ នៅក្នុងមហិច្ឆិតាក្នុងការផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យបំផុតទៅកាន់អ្នកប្រើប្រាស់ជាច្រើននោះ ក្រុមហ៊ុនបច្ចេកវិទ្យានេះបានធ្វើការឧបត្ថម្ភទៅដល់ព្រឹត្តិការណ៍នេះដើម្បីនាំយកនូវភាពរីករាយជាច្រើននៃព្រឹត្តិការណ៍នេះ។ នៅក្នុងយុទ្ធនាការ “To Beautiful Moments” ដែលប្រកាសបង្ហាញនៅថ្ងៃនេះ ក្រុមហ៊ុនvivo បានជម្រុញមនុស្សជាច្រើនក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់មិត្តភក្តិ គ្រួសារ និងអ្នកគាំទ្រទាំងអស់ក្នុងការទស្សនានូវរូបភាពដ៏ស្រស់ស្អាតនៅក្នុងព្រឹត្តិការណ៍ប្រកួតនេះ។

លោក Spark Niអនុប្រធានជាន់ខ្ពស់ និង CMO របស់ក្រុមហ៊ុន vivo និយាយថា “មនុស្សជុំវិញពិភពលោកគឺកំពុងតែទន្ទឹងរង់ចាំនូវព្រឹត្តិការណ៍ប្រកួតនេះ។ ពេលនេះ យើងចង់ធ្វើការអបអរសាទរ និងឧបត្ថម្ភដល់ព្រឹត្តិការណ៍នេះ និងជួយអ្នកគាំទ្រជាច្រើនដើម្បីទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យបំផុត។ យើងមិនត្រឹមតែជួយមនុស្សជាច្រើនអោយទទួលបាននូវភាពអស្ចារ្យនៃជីវិតនោះទេ ប៉ុន្តែវាធ្វើអោយជីវិតរបស់ពួកគេប្រកបដោយវេទមន្តថែមទៀត។”

នៅក្នុងយុទ្ធនាការនៃការផ្សព្វផ្សាយថ្មីដែលនឹងចេញផ្សាយនៅថ្ងៃនេះគឺមានការផ្សព្វផ្សាយនៅលើទូរទស្សន៍នៅអ៊ឺរ៉ុប មជ្ឃឹមបូព៌ា អាស៊ីអាគ្នេយ៍ និងចិននៅជុំវិញពិភពលោក និងនៅលើ Facebook, Instagram និង YouTube ផងដែរ។ នៅក្នុងកម្មវិធីដ៏ល្អឥតខ្ចោះដែលមានការបង្ហាញនូវភាពរីករាយ និងការចែករំលែកនូវភាពស្រស់ស្អាតជាច្រើនមុនប្រកួត និងនៅក្នុងពេលប្រកួតនៅក្នុងព្រឹត្តិការណ៍នេះថែមទៀត។

នៅក្នុងភាពជាដៃគូជាមួយនឹង UEFA នោះ ក្រុមហ៊ុន vivo ក៏បានភ្ជាប់ទំនាក់ទំនង និងពង្រីកទៅកាន់អ្នកប្រើប្រាស់ជាង 400 លាននាក់នៅជុំវិញពិភពលោក។ លោក Spark Ni និយាយថា “នៅក្នុងពេលដែលយើងពង្រីកនូវអាជីវកម្មរបស់យើងទៅកាន់ទីផ្សារសកលនោះ វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សតាមរយៈភាពស្រស់ស្អាតជាច្រើនដែលពួកគេចាប់អារម្មណ៍បំផុតនោះ។ ក្រុមហ៊ុន vivo គឺមានមោទនភាពក្នុងការសហការជាមួយនឹង UEFA ដើម្បីផ្សាភ្ជាប់អ្នកគាំទ្របាល់ទាត់ជាច្រើននៅជុំវិញពិភពលោកក្នុងការចែករំលែកនូវភាពស្និទ្ធិស្នាល និងចំណាប់អារម្មណ៍ដូចគ្នានោះ។”

ការចែករំលែកនូវចក្ខុវិស័យក្នុងការបង្កើតនូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹង UEFA
ក្រុមហ៊ុន vivo គឺជាក្រុមហ៊ុនដំបូងបំផុតដែលនឹងប្រកាសបើក និងបិទនូវព្រឹត្តិការណ៍ជាច្រើនដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី 11 ខែមិថុនាដល់ថ្ងៃទី 11 ខែកក្កដានេះដែលក្រុមហ៊ុននេះបានធ្វើការសហការជាមួយនឹង UEFA ក្នុងការបង្កើតនូវបទពិសោធន៍ដែលគួរអោយចងចាំបំផុតសម្រាប់អ្នកទស្សនារាប់លាននាក់នៅជុំវិញពិភពលោកនៅក្នុងការទស្សនានៅក្នុងព្រឹត្តិការណ៍នេះ។
ខណៈពេលដែលអ្នកទស្សនាជាច្រើននឹងវិលត្រឡប់ទៅកាន់ពហុកីឡាដ្ឋានជាច្រើននៅជុំវិញអ៊ឺរ៉ុបនោះ វាមានការរឹតត្បិតជាច្រើនដែលនឹងកម្រិតទៅលើបទពិសោធន៍សម្រាប់អ្នកគាំទ្រដែលអាចចេញក្រៅបាន និងអ្នកគាំទ្រដែលស្ថិតនៅក្នុងការដាក់ឃុំខ្លួននោះ។ ដើម្បីនាំយកនូវភាពអស្ចារ្យសម្រាប់ពហុកីឡាដ្ឋាននេះ ក្រុមហ៊ុន vivo បានសហការជាមួយនឹង UEFA ដែលនឹងប្រកាសបង្ហាញនូវព្រឹត្តិការណ៍ #vivoSuperTime ដែលមនុស្សជាច្រើននៅជុំវិញពិភពលោកអាចចែករំលែកនូវការប្រកួតហ្គេមនេះជាមួយគ្នាយ៉ាងអស្ចារ្យបំផុត។
លោក Guy-Laurent Epstein ប្រធានផ្នែកទីផ្សាររបស់ UEFA និយាយថា “ការប្រកួតបាល់ទាត់នេះនឹងនាំយកនូវភាពអស្ចារ្យជាច្រើនសម្រាប់អ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក ហើយយើងពិតជារីករាយណាស់ដែលបានសហការជាមួយនឹងក្រុមហ៊ុន vivo ក្នុងការនាំយកអ្នកគាំទ្រជាច្រើនអោយកាន់តែមកកៀកទៅនឹងហ្គេមនេះ។ យើងនឹងបង្កើតនូវការចងចាំជាច្រើនដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោកផងដែរ។”

ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍ “To Beautiful Moments” នេះ សូមចូលទៅកាន់គេហទំព័រ https://www.vivo.com/en/activity/euro2020

ការថតរូបភាពដ៏ស្រស់ស្អាតជាមួយនឹងសមត្ថភាពនៃកាមេរ៉ា X60 Series ដ៏ល្អឥតខ្ចោះ
ថ្មីៗនេះ មុនព្រឹត្តិការណ៍ប្រកួត និងយុទ្ធនាការ “To Beautiful Moments” នេះគឺតាមរយៈស្មាតហ្វូន vivo X60 Series ។ ខណៈពេលដែលនេះគឺជាស្មាតហ្វូន vivo ដំបូងបំផុតរបស់ក្រុមហ៊ុននេះដែលសហការជាមួយនឹងក្រុមហ៊ុន ZEISS ដែលជាក្រុមហ៊ុននាំមុខគេនៅលើពិភពលោកទៅលើបច្ចេកវិទ្យា optics និង opto-electronics នោះ ស្មាតហ្វូន X60 Series នេះបាននាំយកនូវភាពអស្ចារ្យជាច្រើនជាមួយនឹងកាមេរ៉ា ZEISS តាមរយៈការពង្រឹងទៅលើសមត្ថភាពនៃកម្មវិធី software និង hardware របស់វា។
ជាមួយនឹងការឌីស្សាញយ៉ាងល្អឥតខ្ចោះ និងការសហការជាមួយនឹងក្រុមហ៊ុន ZEISSនោះ ស្មាតហ្វូន X60 Series នេះគឺជាស្មាតហ្វូន flagship ដែលមានភាពល្អឥតខ្ចោះទៅលើការថតរូបភាពនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតនេះជាមួយនឹងការចាប់រូបភាពបានច្បាស់ និងស្រស់ស្អាតបំផុត។ ស្មាតហ្វូន X60 Pro នេះក៏មានការបំពាក់នូវមុខងារ Gimbal Stabilization 2.0 ផងដែ។រ ស្មាតហ្វូន X60 Pro ប្រើប្រាស់នូវបច្ចេកវិទ្យា VIS 5-axis video stabilization technology ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនអាចថតរូបភាពបានច្បាស់ល្អបំផុតក្នុងការប្រើប្រាស់។ វាក៏មានការបញ្ចូលនូវ optical lenses, sensors, image processing algorithms និងមុខងារជាច្រើនទៀតដែលធ្វើអោយអ្នកប្រើប្រាស់រីករាយជាមួយនឹងបច្ចេកវិទ្យាជាច្រើនដែលសក្តិសមបំផុតសម្រាប់អ្នកថតរូបភាពអាជីព។

ការថតរូបភាពយ៉ាងស្រស់ស្អាតជាមួយនឹងកាមេរ៉ា Selfie របស់ស្មាតហ្វូន V21 Series
ស្មាតហ្វូនជាច្រើនពេលនេះបានក្លាយជាឧបករណ៍នៅក្នុងការពង្រីកទៅលើថាមពលជីវិត និងស្ទាយ៍ដ៏ឆ្លាតវៃរបស់អ្នកប្រើប្រាស់ក្នុងការថតរូបភាពជាទីពេញចិត្ត និងអស្ចារ្យបំផុត ហើយរូបភាពទាំងអស់នេះក៏បានក្លាយជាផ្នែកមួយដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ផងដែរ។

ថ្មីៗនេះ ក្រុមហ៊ុន vivo ក៏ប្រកាសបង្ហាញនូវវត្តមានរបស់ស្មាតហ្វូន V21/V21e ដែលជាស្មាតហ្វូនមានកាមេរ៉ា Selfie នាំមុខគេរបស់ពិភពលោកផងដែរនៅលើទីផ្សារជាច្រើននោះ។ ស្មាតហ្វូន V21/V21e នេះមានប្រើប្រាស់នូវមុខងារ Optical Image Stabilization (OIS) នៅលើកាមេរ៉ាខាងមុខរបស់វា ហើយវាក៏មានកម្រាស់ស្តើងបំផុតក្នុងការប្រើប្រាស់ថែមទៀត។ ស្មាតហ្វូននេះក៏ផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់យ៉ាងអស្ចារ្យ និងបច្ចេកវិទ្យាកម្រិតខ្ពស់ដ៏អស្ចារ្យថែមទៀត។ ស្មាតហ្វូន V21/V21e នេះមានកាមេរ៉ាខាងមុខទំហំ 44MP ជាមួយនឹងមុខងារ OIS ជាមួយនឹងការបំពាក់នូវមុខងារ Electronic Image Stabilization (EIS), AI Night Portrait, Eye autofocus និង groundbreaking light sensor ក្នុងការជំនួយទៅលើការថតរូបភាព Selfie បានច្បាស់ និងវីដេអូយ៉ាងល្អឥតខ្ចោះថែមទៀត៕

Share This Post: