ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រុស្ស៊ីចាប់ផ្តើមធ្វើតេស្តសាកល្បងឈុតពាសដែកពិសេសសម្រាប់ក្រុមទាហ៊ានហើយ ដែលមានឥទ្ធិពលលើសពីការស្មាន

    BY Khmernote Media August 29, 2018
    រុស្ស៊ីចាប់ផ្តើមធ្វើតេស្តសាកល្បងឈុតពាសដែកពិសេសសម្រាប់ក្រុមទាហ៊ានហើយ ដែលមានឥទ្ធិពលលើសពីការស្មាន

    រុស្ស៊ី៖ កាលពីពេលកន្លងទៅប្រទេសរុស្ស៊ីបានបង្ហាញនូវឈុតពាសដែកពិសេសមួយសម្រាប់ក្រុមទាហ៊ានរបស់ខ្លួន ដែលឯកសណ្ឋានពិសេសនេះត្រូវបានគេហៅថា exo-skeleton និងមានឥទ្ធិពលដ៏អស្ចារ្យ។ ឈុតពាសដែកនេះមានពណ៌ខ្មៅ មានសុវត្ថិភាព មានបំពាក់កញ្ចក់ពិសេសសម្រាប់ការពារគ្រាប់ និងមានវិទ្យុសម្រាប់ទាក់ទងនៅក្នុងនោះស្រាប់ផងដែរ។ ពេលដែលក្រុមទាហ៊ានបានពាក់ឈុតពាសដែកនេះទៅ គឺពួកគេដូចជាក្រុមទាហ៊ាននៅក្នុងខ្សែភាពយន្តវិទ្យាសាស្រ្ត Star War និង RoboCop អីចឹង។

    ក្រៅតែពីមានលក្ខណៈពិសេសដូចខាងលើ ឈុតពាសដែកនេះអាចធ្វើអ្នក ដែលពាក់វាក្លាយជាមនុស្សមានសមត្ថភាពខ្ពស់ថែមមួយកម្រិតទៀតផងដែរ ដូចជាអ្នកដែលពាក់ឈុតពាសដែកនេះអាចបាញ់កាំភ្លើងដោយប្រើដៃតែម្ខាងត្រូវចំគោលដៅដូចជាការបញ្ជាដោយម៉ាស៊ីនកុំព្យូរទ័រ។ អ្នកដែលពាក់ឈុតពាសដែកនេះអាចធ្វើការបំលាស់ទីបានលឿន និងងាយស្រួលពេលស្ថិតនៅក្នុងស្ថានភាពកំពុងប្រយុទ្ធគ្នា។

    និយាយរួមគឺថា អ្នកដែលបានពាក់ឈុតនេះអាចក្លាយទៅជាមនុស្សពិសេសម្នាក់ដូចតួរអង្គក្នុងខ្សែភាពយន្តអីចឹង។ ភាពរីកចម្រើនមួយនេះ បានធ្វើឲ្យពិភពលោកទាំងមូលមើលឃើញថា វិស័យយោធារុស្សីបានបោះជំហ៊ានទៅមុខមួយកម្រិតទៀតហើយ ដែលប្រទេសផ្សេងៗពិបាកនឹងតាមទាន់ណាស់។ ហើយពេលនេះប្រទេសរុស្ស៊ីបានចាប់ផ្តើមធ្វើតេស្តសាកល្បងសមត្ថភាពរបស់ឈុតពាសដែកដ៏អស្ចារ្យនេះហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay