ព័ត៌មានជាតិ

ជូនដំណឹង! អ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារ នៅហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ​ក្នុងផ្សារទំនើប AEON១, អ្នកធ្លាប់បានទៅទីនោះចាប់ពីថ្ងៃទី០២ ខែមិថុនា សូមតាមដានសុខភាព

BY
srey nuch
June 10, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេក្ដីជូនដំណឹង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះថា សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ហាងលក់គ្រឿងអេឡិចត្រូនិច NOJIMA ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប AEON ១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១៧៖៥០ ដល់ ១៩៖៣០ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ រួមជាមួយគ្រួសារ បានចូលទៅទិញសម្ភារៈ នៅទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមអរគុណ!

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Share This Post: