ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលច្រានចោលការផ្សាយព័ត៌មានមិនពិត ដែលថាវីវុសកូវីដ១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈា.ម បណ្តាលឲ្យមនុស្សបាត់បង់ជីវិត

    BY Khmernote Media June 10, 2021
    ក្រសួងសុខាភិបាលច្រានចោលការផ្សាយព័ត៌មានមិនពិត ដែលថាវីវុសកូវីដ១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈា.ម បណ្តាលឲ្យមនុស្សបាត់បង់ជីវិត

    យោងតាមលិខិតរបស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការប្រកាសច្រានចោលទាំងស្រុង នូវអត្ថបទព័ត៌មាន ដែលបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយអត្ថបទលើកឡើងពី ប្រទេសសឹងបុរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើកោសល្យវិច័យលើសាកសពដែលមានអ្នកជំងឺកូវីដ១៩ រកឃើញថាកូវីដ១៩ មិនមែនជាវីរុសទេ

    ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់និងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្តាលឲ្យស្លាប់មនុស្សព្រមទាំងអាចបណ្តាលឲ្យឈាមរបស់មនុស្សមានការកកឈាម និងបណ្តាលឲ្យកំណកឈាមធ្វើឲ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាល បេះដូង និងសួតមិនអាចទទួលបានអុកស៊ីហ្សែន ធ្វើឲ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសេរដាក់ប្រភពថា៖ ក្រសួងសុខាភិបាលសឹង្ហបុរី ទៀតផងនោះ គឺជាព័ត៌មានមិនពិតក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាលដែលបណ្តាប្រទេសនៅលើសកលលោក បាន និងកំពុងរងគ្រោះ ដោយការរាតត្បាតពីវីរុសកូវីដ១៩។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: