PR

អីយ៉ា! ទើបតែមកដល់ទេតែ Royal Enfield Meteor 350 វាយលុកយ៉ាងខ្លាំងសម្រាប់ទីផ្សារប្រទេសកម្ពុជា

BY
Liny Chan
June 11, 2021

Royal Enfield Cambodia, ជាអ្នកចែកចាយផ្លូវការមួយដែលស្ថិតនៅក្រោមក្រុមហ៊ុន TF Motors Cambodia, Co., Ltd. ក្រុមហ៊ុននេះបាននាំចូលម៉ូតូយីហ៊ោ Royal Enfield មកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2020 មកម្លេះ។ ការឈានជើងចូលមកក្នុងទីផ្សារប្រទេសកម្ពុជា Royal Enfield Cambodia បាននាំចូលនូវម៉ូឌែលម៉ូតូដ៏ល្បីល្បាញនៅក្នុងសកលលោករបស់ខ្លួនចំនួន៦ ដែលរួមមានទាំងប្រភេទស៊ីឡាំង១ និងស៊ីឡាំងភ្លោះដូចជា Bullet 500 ម៉ូឌែលដែលមានប្រវត្តិនិងរូបរាងពីគ្រាប់កាំភ្លើង, Classic 500 ម៉ូឌែលដែលមានស្ទីលត្រូវគ្រប់សម័យកាល, ម៉ូឌែលដែលសម្រិតសម្រាំងឡើងសម្រាប់ផ្លូវ off-road ជាពិសេស the Himalayan (411cc), Interceptor 650, ម៉ូតូប្រណាំងបែបអ្នកជិះកាហ្វេ Continental GT 650 និងចុងក្រោយថ្មីបំផុតគឺ Meteor 350. ដោយសារតែ យីហ៊ោមួយនេះជាប្រភេទម៉ូតូដែលរីកដុះដាលជឿនលឿននៅក្នុងពិភពលោកហើយក៏ជាអ្នកដែលនាំមុខប្រភេទម៉ូតូម៉ាស៊ីនទំហំកណ្តាល (250cc-750cc) ទើបធ្វើអោយវត្តមានរបស់វានៅក្នុងប្រទេសកម្ពុជាត្រូវបានគេយល់ដឹងច្បាស់និងទទួលស្គាល់យ៉ាងលឿន។

ការបង្កើតឡើងជាមួយនឹងទស្សនះវិជ្ជានៃពាក្យថា “Pure Motorcycling” ដែលជាការបន្ថែមនិងធ្វើអោយដិតជាប់ជាបទពិសោធន៍សម្រាប់អតិថិជនគ្រប់គ្នាបានធ្វើអោយ Royal Enfield ព្យាយាមរក្សានូវការអភិវឌ្ឈន៍ខ្លួនអោយទាន់បច្ចេកវិទ្យានិងសម័យកាលហើយទន្ទឹមនឹងនេះក៏នៅតែរក្សាវប្បធម៌ អត្តសញ្ញាណរបស់ខ្លួនផងដែរ។ នេះជាហេតុផលមួយទៀតដែលនាំអោយមានការបញ្ចេញម៉ូដែលមួយថ្មីចុងក្រោយគឺ Meteor 350 ដែលតំនាងអោយស្មារតីជិះរយះពេលយូរអង្វែងបែប cruiser, ការរក្សារង្វង់ដើមបែបក្លាសិក និងការរចនាបែប timeless design. ជាការពិតដែលមិនអាចប្រកែកបាន, ម៉ូតូ Meteor 350 គឺកំពុងទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជាដោយសារតែភាពងាយស្រួលបើកបររបស់វានៅក្នុងទីក្រុងហើយក៏ត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ផ្លូវធំៗ highway រឺសូម្បីតែផ្លូវនៅតាមទីជនបទ។ អរគុណដល់ផ្នែករោងជាង service center ដែលផ្តល់នូវសេវាកម្មមានផាសុកភាព រួសរាយរាក់ទាក់ដែលជាកំលាំងចលករមួយជួយរក្សារនូវទំនុកចិត្តពីអតិថិជនផ្ទាល់។

ជាមួយនឹងការលក់ចេញ 75% នៃស្តុកដំបូងរបស់ម៉ូឌែល Meteor 350 នៅដើមខែមិថុនា ២០២១ កន្លងមកនេះបានបង្ហាញអោយឃើញពីសញ្ញាបូកដ៏ល្អក្នុងការវាយលុកទីផ្សាររបស់ប្រទេសកម្ពុជា។ Royal Enfield Meteor 350 បានត្រួសត្រាយផ្លូវយ៉ាងល្អសម្រាប់ខ្លួនឯងដោយឈោងចាប់បាននូវអតិថិជនបែបអ្នកជំនួញវ័យកណ្តាលដែលកំពុងសំលឹងរកម៉ូតូមួយគ្រឿងសម្រាប់ការជិះកំសាន្តក្នុងក្រុងរឺសូម្បីទៅកាន់ទីឆ្ងាយៗនៅជាយក្រុង។ កាន់តែពិសេសប្រសិនបើអ្នកទើបតែរៀនបើកបរម៉ូតូជាលើកដំបូង អ្នកនឹងរកឃើញថាម៉ូតូមួយនេះពិតជាសាកសមសម្រាប់ការសាកនិងចាប់យកបទពិសោធន៍ថ្មីសម្រាប់ជីវិត។

អតិថិជនជាទីស្រលាញ់! អ្នកអាចស្វែងរកម៉ូឌែល Meteor 350 នេះនៅក្នុងបច្ចេកវិទ្យាថ្មីជាមួយប្រព័ន្ធស្អំប្រេងម៉ាស៊ីន air-oil cooled, 349cc, ប្រភេទម៉ាស៊ីន SOHC ជាមួយនឹងរូបរាង stroke វែង, ប្រើប្រាស់ប្រភេទ electronic fuel injection បង្កើតជាប្រភេទកំលាំងរត់រលូនល្អមិនលឿនពេកហើយក៏មិនយឺតពេកនិងបង្កើតបានជាកំលាំងរង្វិលជុំច្រើននៅខាងក្រោម, bottom-end torque. សម្រាប់តំលៃនិងប្រមូលសិននឹងធ្វើអោយអតិថិជនកាន់តែភ្ញាក់ផ្អើលជាមួយនឹងការចាប់ផ្តើមត្រឹម 4000$-4300$ ដែលមកជាមួយនឹងសំលៀកបំពាក់និងគ្រឿងតុបតែងម៉ូតូដែលសាកសមឥតខ្ចោះជាមួយនឹងឈុតរបស់ Meteor 350. តោះមកស្វែងរកបទពិសោធន៍និងរសជាតិថ្មីអោយជីវិតជាមួយនឹងការកក់បើកសាកល្បងម៉ូឌែលនេះទាំងអស់គ្នាតាមរយះអាស័យដ្ឋាន៖ https://www.royalenfield.com/kh/en/forms/book-test-ride/

Share This Post: