ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបកស្រាយបំភ្លឺ​ ការផ្សាយមិនពិតលេី​ Tik Tok ថាមានជនជាតិចិនរត់ចេញពីកន្លែងធ្វេីចត្តាឡីស័ក

BY
Khmernote Media
June 11, 2021

យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ​ និងបដិសេធរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ស្តីពីការចុះផ្សាយព័ត៌មានមិនពិតនៅលេីបណ្តាញសង្គម​ Tik Tok ថាមានជនជាតិចិនរត់ចេញពីកន្លែងធ្វេីចត្តាឡីស័ក។

បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះតាមបណ្តាញសង្គម​ Tik Tok ភ្លាម​ ថាមានជនជាតិចិនលួចរត់ចេញពីកន្លែងធ្វើចតាឡីស័ក​ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានទាក់ទងទៅអធិការនគរបាលខណ្ឌ​ដូនពេញ និងប៉ុស្តិ៍ដេីម្បីចុះធ្វេីការស្រាវជ្រាវ​ និងត្រួតពិនិត្យជាក់ស្តែងដល់ទីតាំង​ ដោយមានកម្លាំងគណបញ្ជាការឯកភាពខណ្ឌដូនពេញ​ ដឹងនាំដោយលោក​ សុ​ខ​ ពេញវុធ​ ភិបាលខណ្ឌដូនពេញ​ លោកវរសេនេយ៍ឯក ទៀង​ ចាន់សារ​អធិការនគរបាលខណ្ឌដូនពេញ​ លោកនាយប៉ុស្តិ៍នគរបាលស្រះចក​ បានចុះធ្វេីការត្រួតពិនិត្យដល់គោលដៅក្រុមហ៊ុនសំណង់ដែលស្ថិតនៅបឹងកក់​ ភូមិទី២​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ និងបានឲ្យអ្នកដែលកំពុងធ្វើចតាឡីស័កទាំងអស់ចេញមកតម្រង់ជួរ​ ដេីម្បីធ្វេីការត្រួតពិនិត្យ​ និងរាប់ចំនួនជាក់ស្តែង​ ក្រោយពីការរាប់​ និងត្រួតពិនិត្យ​ ឃេីញថាមានគ្រប់ចំនួនពុំមានបាត់ជនជាតិខ្មែរ​ ឬជនជាតិណាម្នាក់ដែលកំពុងធ្វេីចត្តាឡីស័ក​ ដូចការចុះផ្សាយរបស់គណនី​ Tik Tok ខាងលេីនោះទេ​ ជាក់ស្តែងតាមការស្រាវជ្រាវឲ្យដឹងថា ជនជាតិមួយក្រុមនោះបានជិះរថយន្តមកឈប់បត់ជេីងតូចនៅតំបន់នោះតែប៉ុណ្ណោះ​ មិនមែនជាជនជាតិចិនរត់ចេញពីកន្លែងចត្តាឡីស័កនោះទេ​ ។

ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ​ កំពុងធ្វេីការស្រាវជ្រាវរកម្ចាស់គណនី Tik Tok ដែលចុះផ្សាយព័ត៌មានមិនពិតនេះ​ ដេីម្បីចូលខ្លួនមកបំភ្លឺពីការចុះផ្សាយនេះ​ ។ សូមសហការផ្សព្វផ្សាយតែព័ត៌មានពិត​ និងលុបបំបាត់ឲ្យបាននូវព័ត៌មានមិនពិត​ ៕

Share This Post: