ស្មាតហ្វូន vivo V21 Series បើកប្រកាសតម្លៃ នឹងធ្វើការ Pre-Order ចាប់ពីថ្ងៃនេះតទៅ!
PR June 11, 2021 Liny Chan

កាន់តែភ្ញាក់ផ្អើល អ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំបានមកដល់ហើយ! ដូចជាបងប្អូនមួយចំនួនបានដឹងហើយថាកាលពីអំឡុងពេលថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូន vivo បានទម្លាយព័ត៌មានអំពីស្មាតហ្វូន V21 Series នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបង្ហោះរូបភាពជាច្រើននៅលើបណ្តាញសង្គម។ ហើយនៅថ្ងៃនេះ ក៏មានការបញ្ជាក់អំពីកាលបរិច្ឆេទក្នុងការប្រកាសនូវស្មាតហ្វូននេះផងដែរ។

ស្មាតហ្វូន vivo V21 Series នេះគឺជាម៉ូឌែលចុងក្រោយគេបង្អស់នៃបងប្អូនត្រកូល V ដែលកំពុងតែទទួលបាននូវប្រជាប្រិយភាព នឹងការគាំទ្រខ្លាំងនៅតាមបណ្តាប្រទេសផ្សេងៗមួយចំនួន ជាមួយនឹងការរចនាបទទៅលើរូបរាងដ៏ស្តើងបំផុត ក៏ដូចជាបច្ចេកវិទ្យាទំនើបទាន់សម័យ។

ចំពោះស្មាតហ្វូននេះដែរនៅទីផ្សារស្រុកយើងបានបំបែកខ្លួនជាពីរម៉ូឌែលគឺស្មាតហ្វូន V21 & V21e ដែលវាមានលក្ខណៈសម្បត្តិខុសប្លែកពីគ្នាមួយចំនួន៖ ដោយស្មាតហ្វូន vivo V21 ត្រូវបានបំពាក់មកជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដូចជា :
.បំពាក់អេក្រង់ ទំហំ 6.44 inch in the full rectangle (គែមរាងជ្រុង) អាចបង្ហាញរូបភាពបានក្នុងកម្រិត 2404 x 1080 FHD+ / 90Hz Refresh rate HDR10+
. ប្រើបន្ទះឈីប MTK 800U
. CPU Octa-core ដំណើរការបានក្នុងល្បឿន 2×2.4 GHz
. មានរ៉េម 8GB+3GB , អង្គផ្ទុកទិន្នន័យ 128GB
. មានថ្មទំហំធំ 4000 mAh / Flashcharge 2.0 (33W)
. ដំណើរការដោយ Android 11 និងស្បែក Interface ប្រភេទ Funtouch OS 11.1
. មានកាមេរ៉ាមុខទំហំ 44 MP, f/2.0, (wide), AF, OIS / Dual-LED flash, HDRVideo 4K@30fps (no OIS), 1080p@30fps
. កាមេរ៉ាក្រោយបីគ្រាប់ : 64 MP, f/1.8, 0.8µm, PDAF, OIS / 8 MP, f/2.2, 120˚, (ultrawide) / 2 MP, f/2.4, (macro) LED flash, HDR, panorama Video 4K@30fps (no OIS), 1080p@30/60fps
. មានមុខងារ Face Unlock(ស្កេនមុខ) + In-Display Fingerprint Scanning(ស្កេនក្រយៅដៃលើអេក្រង់)
. មានជម្រើសពីរពណ៌ : Sunset Dazzle / Dusk Blue
រីឯចំពោះស្មាតហ្វូន vivo V21e ត្រូវបានបំពាក់មកជាមួយនឹងលក្ខណៈពិសេសៗដូចជា :
.បំពាក់អេក្រង់ ទំហំ 6.44 inch AMOLED Display A Vision of Colors អាចបង្ហាញរូបភាពបានក្នុងកម្រិត 2400×1080 (FHD+) / HDR10
. ប្រើបន្ទះឈីប Qualcomm® Snapdragon™ 720G
. CPU Octa-core ដំណើរការបានក្នុងល្បឿន 2×2.3 GHz
. មានរ៉េម 8GB+3GB , អង្គផ្ទុកទិន្នន័យ 128GB
. មានថ្មទំហំធំ 4000 mAh / Flashcharge 2.0 (33W)
. ដំណើរការដោយ Android 11 និងស្បែក Interface ប្រភេទ Funtouch OS 11.1
. មានកាមេរ៉ាមុខទំហំ 44 MP, f/2.0, (wide), AF, HDR / Video 4K@30fps , 1080p@30fps
. កាមេរ៉ាក្រោយបីគ្រាប់ : 64MP f/1.89 + 8MP f/2.2 (Wide-Angle) + 2MP f/2.4 (Macro)
. មានមុខងារ Face Unlock(ស្កេនមុខ) + In-Display Fingerprint Scanning(ស្កេនក្រយៅដៃលើអេក្រង់)
. មានជម្រើសពីរពណ៌ : Roman Black / Diamond Flare

មួយវិញទៀតអ្វីដែលពិសេសលោកអ្នកអាចធ្វើការ Pre-Order ឬយើងហៅថាការកម្មង់ទុកជាមុន នូវទូរស័ព្ទ V21 ដែលមានតម្លៃ $369 និង V21e ដែលមានតម្លៃ $299 បានចាប់ពីថ្ងៃទី11 តទៅ ដល់ 17 ខែមិថុនា ឆ្នាំ2021 នៅតាមបណ្ដាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស ជាពិសេស លោកអ្នកនឹងទទួលបានកាដូបន្ថែមយ៉ាងពិសេសៗ រួមមាន៖ រាល់ការកម្មង់ទៅលើ V21 និង V21e លោកអ្នកនឹងទទួលបាន : Power Bank+Speaker / កាស TWS+ជើងទ្រទូរស័ព្ទ / ស៊ីម Smart$54 បើកស៊ីមចាប់ពីថ្ងៃទី18 រហូតដល់ថ្ងៃទី24 មិថុនា ឆ្នាំ2021 / មានការធានាលើកញ្ចក់អេក្រង់ 6 ខែ និងធានាទៅលើបញ្ហាម៉ាស៊ីន(មិនមែនទង្វើរមនុស្ស) 18 ខែ។

កាន់តែពិសេសសម្រាប់ថ្ងៃទី13 ខែមិថុនា ឆ្នាំ2021 នឹងមានព្រឹត្តិការនៃការប្រគំតន្ត្រី { V21 រាត្រី OIS សែលហ្វី } ដែលនឹងមានការចាក់ផ្សាយចាប់ពីម៉ោង8 យប់តទៅ នៅលើគេហទំព័រផេកផ្លូវការ vivo នឹងកញ្ចក់ទូរទស្សន៍ហង្សមាស HDTV សម្រាប់អ្នកដែលចូលរួមនៅក្នុងការ like / Share / Comment នឹងមានឱកាសឈ្នះរង្វាន់ ទូរស័ព្ទ vivo V21 Series និងកាសឥតខ្សែ ជាច្រើនសន្ធឹកសន្ធាប់ពី vivo។