ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សម្តេចតេជោ ស្តីបន្ទោសខ្លាំងៗអោយអភិបាលខណ្ឌដង្កោ រឿងឆាតទៅសុំបន្តដំណែងជាអភិបាលខណ្ឌ ទាំងយប់

    BY Khmernote Media August 29, 2018
    សម្តេចតេជោ ស្តីបន្ទោសខ្លាំងៗអោយអភិបាលខណ្ឌដង្កោ រឿងឆាតទៅសុំបន្តដំណែងជាអភិបាលខណ្ឌ ទាំងយប់

    អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីបន្ទោសយ៉ាងខ្លាំងទាក់ទងនឹងការឆាតទៅសម្តេចទាំងយប់ ដើម្បីសុំបន្តដំណែងអភិបាលខណ្ឌបន្តទៀត។ ថ្លៃងក្នុងឱកាសសម្តេចអញ្ជើញ ជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ សម្ដេចតេជោ បានថែ្លងថា

    “ហើយចុះហ្អែងឡប់ស្អី! ឡប់ស្អីយប់មិញហ្នឹង បានបង្ខំអញវៃមកទាំងយប់នៀក ស្នើសុំបន្តការងារនៅ២ឆ្នាំទៀត បានវៃត្រឡប់មកវិញ តើអ្នកណាទៅដក បានស្នើសុំបន្ត ពេលហ្នឹងនៅអនឡាញ នៅឡើយឃើញសញ្ញាវៃបក ប៉ុន្តែអត់ឃើញ ។ ឡប់អី អាណាទៅដក បើអញអត់ចុះអនុក្រឹត្រផង អើម៉េចបានទៅជាឡប់ចឹង មានរឿងអី ឬក៏ភ័យខ្លួនឯង ការងារអញម៉ា កគោកយប់ម៉ោង១១ ហើយយប់មិញឆ្លើយមកវា” ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay