PR

ស្ទើរកន្លះជីវិតហើយ សឹងតែមិនបានស្គាល់ទឹកប្រាក់រង្វាន់ ១០០០០ ដុល្លារ

BY
Liny Chan
June 11, 2021

កណ្ដាល៖ បុរសម្នាក់និយាយថា ស្ទើរតែកន្លះជីវិតទៅហើយ លោកសឹងតែមិនបានស្គាល់ឡើយប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ (១០០០០ ដុល្លារ) បែបនេះទេ។ តែពេលនេះលោកនឹងបានកាន់ដោយផ្ទាល់ដៃក្នុងពេលឆាប់ៗខាងនេះហើយ។

ចំណាយត្រឹមតែ ២០០០ រៀលទិញគោជល់មកពិសា ហើយគាស់បានត្រឹមពាក្យអរគុណ ដែលពីមុនគឺមិនមានតម្លៃអ្វីទាំងអស់។ តែពេលនេះក្រវិលអរគុណដែលមានលេសសំណាង គឺអាចផ្លាស់ប្ដូរជីវិតសឹងតែ ៣៦០ ដឺក្រេ តែម្ដងព្រោះថា ក្រវិលអរគុណគោជល់ ដែលមានលេខកូដ ៨ខ្ទង់ អាចអោយលោក លន់ បូរ៉ែន ឈ្នះទឹកប្រាក់រង្វាន់ដ៏ច្រើនរហូតដល់១០,០០០ (មួយម៉ឺន) ដុល្លារ។

លោក លន់ បូរ៉ែន ភេទប្រុស ជាជាងទងក្រក្សត់ម្នាក់ មានទីលំនៅ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលផ្ទះរបស់លោកនៅដាច់ស្រយាលសឹងតែគ្មានមនុស្សរស់នៅ។ លោកថាតាំងពីកូវីតមកលោករកមិនសូវបានទេពីជំនាញដែលគាត់មាន ហើយសព្វថ្ងៃគឺពឹងលើដំណាំក្បែរផ្ទះ និងការចិញ្ចឹមសត្វបន្តិចបន្ទួចប៉ុណ្ណោះដើម្បីចិញ្ចឹមគ្រួសារ។ ថ្ងៃត្រូវរង្វាន់គឺលោកសល់លុយតែ២០០០រៀល ក៏សម្រេចចិត្តទិញគោជល់១កំប៉ុង ព្រោះលោកតែងតែពិសាពេលនៅធ្វើការ ហើយគាស់មកបានអរគុណទៀត។ តែដោយលោកឧស្សាហ៍តាមដាន កម្មវិធីលេខសំណាងលោកក៏ទុកក្រវិលកំប៉ុង។ ពេលមកដល់ផ្ទះលោកក៏បានយកលេខមកមើល ស្រាប់តែក្រវិលដូចលេខសប្ដាហ៍ទី១គឺ 03521605 ពេលនោះគាត់សប្បាយចិត្តណាស់ស្រែកហ៊ោរពេញផ្ទះតែម្ដង។ ហើយក៏បានទូរសព្ទមកក្រុមហ៊ុនទាំងញាប់ញ័រ ព្រោះសប្បាយចិត្តពេក។ ភ្លាមៗនោះដែរក្រុមហ៊ុនបានបញ្ជូនក្រុមការងារចុះពិនិត្យក្រវិលកំប៉ុង និងបញ្ជាក់ថាត្រឹមត្រូវនិងរង់ចាំថ្ងៃទទួលរង្វាន់។

សូមបញ្ជាក់ដែរថា នេះគឺជារង្វាន់លើកទី២ បន្ទាប់ពីកម្មវិធី «គោជល់លេខនាំសំណាង» ចាប់ដំណើរការផ្សាយផ្ទាល់រហូតមកដល់ពេលនេះ។ សម្រាប់អ្នកដែលមិនទាន់ត្រូវសូមទុកក្រវិលដើម្បីផ្ទៀងរង្វាន់នៅពេលក្រោម ហើយអ្នកដែលចង់ផ្សងសំណាងសូមពិសាគោជល់ ដើម្បីស្វែងរកលេខសំណាងដែលមាននៅក្រោមក្រវិលអរគុណ ហើយរង្វាន់នៅតែបន្តផ្តល់ជូនរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២១។ មិនតែប៉ុណ្ណោះ តូបដែលទទួលប្ដូរក្រវិលនឹងទទួលបានកម្រៃជើងសារ ៥០០រៀលសម្រាប់លេខ២ខ្ទង់ ឯលេខ៤ខ្ទង់នឹងទទួលបាន ២០០០រៀលបន្ថែម ពិតជាចំណេញទ្វេរដង។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧៧-៥៩៩-៨៥៩ ឬផ្ញើសារមកកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ Red Bull Cambodia។

Share This Post: