ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ សម្រេចផ្អាកអាជីវកម្មផ្សារទួលសាំងបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកពាក់ព័ន្ធជាច្រើននាក់មានវិជ្ជាមានកូវីដ-១៩

BY
srey nuch
June 11, 2021

ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តតាកែវ បានសម្រេចផ្អាកបណ្តោះអាសន្ននូវអាជីវកម្ម ការលក់ដូរក្នុងផ្សារទួលសាំង ស្ថិតនៅភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ដែលជាតំបន់ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ពាក់ព័ន្ធ ព្រឹត្តិការសហគមន៍២០ កុម្ភៈ។

រដ្ឋបាលខេត្តតាកែវ ត្រូវបានផ្អាកជាបណ្ដោះអាសន្នអាជីវកម្ម ការលក់ដូរទាំងអស់នៅក្នុងផ្សារទួលសាំង ភូមិទួលសាំងក ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ ចាប់ពីម៉ោង ១៧៖០០នាទីល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការជូនដំនឹងជាថ្មី។ ក្នុងគោលបំណង ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលនៅតំបន់ផ្សេងទៀត ៕

សូមអានសេចក្ដីជូនដំណឹងលម្អិត របស់ រដ្ឋបាលខេត្តតាកែវ ដូចខាងក្រោម៖

Share This Post: