ព័ត៌មានជាតិ

ខេត្តព្រះវិហារ រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ លើស្រ្តីម្នាក់ និងកុមារាម្នាក់ ដែលកំពុងធ្វើចត្តាឡីស័ក

BY
Khmernote Media
June 11, 2021

យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះវិហារ បានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ លើស្រ្តីម្នាក់ និងកុមារាម្នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករវៀង ស្រុករវៀង នាព្រឹកថ្ងៃទី១១ ខែមិថុនា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យប្រចាំការមណ្ឌលចត្តាឡីស័ក​រវៀង​ បានយកសំណាកលើស្រ្តី០១ នាក់ និងកុមារា ១នាក់ដែលចូលមណ្ឌចត្តាឡីស័កស្រុករវៀងកាលពីថ្ងៃទី០៦ ខែមិថុនា​ឆ្នាំ២០២១​ ជាលទ្ធផលរកឃើញជំងឺកូវីដ១៩​ មានដូចខាងក្រោម:

១-ឈ្មោះស្វាយ កនិការ ​ភេទស្រី អាយុ១៩ ឆ្មាំធ្វើដំណើរតាមឡានតាក់ស៊ីមកពីភ្នំពេញនិងបានដាក់ចូលមណ្ឌលកាលពីថ្ងៃទី០៦ ខែមិថុនា​ឆ្នាំ២០២១
២-កុមារា​ ពេញ​ រតនា​ ភេទប្រុស អាយុ០៥ឆ្នាំ ត្រូវជាប្អូនរបស់ឈ្មោះពេញ សុខរ័ត្នដែលរកឃើញកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមិថុនា​ឆ្នាំ២០២១។

ប្រភព: រដ្ឋបាលខេត្តព្រះវិហារ

Share This Post: